• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាក់ការអភិវឌ្ឍជំនាញឌីជីថលសម្រាប់ប្រជាជនទាំងមូល ជាចំណុចកណ្តាលនៃការផ្លាស់ប្តូរឌីជីថល

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានរៀបចំវេទិកាវិទ្យាសាស្ត្រឆ្នាំ ២០២៥ ស្តីពី “គ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ វៀតណាមក្នុងបរិបទ នៃការផ្លាស់ប្តូរឌីជីថល” ដើម្បីបញ្ជាក់ពីតួនាទីនៃការផ្លាស់ប្តូរឌីជីថលក្នុងការច្នៃប្រឌិតវិធីសាស្រ្តគ្រប់គ្រង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការដាក់ស្នើអនុសាសន៍ គោលនយោបាយ ដើម្បីបំពេញតាមតម្រូវការនៃការអភិវឌ្ឍជាតិក្នុងយុគសម័យឌីជីថល។
សមាជិកសម្ព័ន្ធយុវជនជួយប្រជាជនក្នុងការចូលប្រើប្រាស់បច្ចេកវិទ្យាតាមរយៈចលនា "អក្ខរកម្មឌីជីថលសម្រាប់ប្រជាជនទាំងមូល" (រូបថត៖ ហួង ទ្វៀត/កាសែតព័ត៌មាន និងជនជាតិ)

នៅក្នុងវេទិកានេះ មតិជាច្រើនបានលើកឡើងថា ការផ្លាស់ប្តូរឌីជីថលគួរតែជាប្រធានបទសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ត្រូវដាក់ការអភិវឌ្ឍជំនាញឌីជីថលសម្រាប់ប្រជាជនទាំងមូល  ជាចំណុចសំខាន់នៃការផ្លាស់ប្តូរឌីជីថល។ ជាមួយគ្នានេះ ត្រូវតែធ្វើកំណែទម្រង់ ដោយផ្លាស់ប្តូរពីការគ្រប់គ្រងរដ្ឋបាលទៅជាការគ្រប់គ្រងដែលជំរុញដោយទិន្នន័យ និងពង្រឹងយន្តការសាកល្បងដែលគ្រប់គ្រង ដើម្បីកែសម្រួលគោលនយោបាយឱ្យបានឆាប់រហ័ស  ឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតឡើង។ ប្រតិភូបានសង្កត់ធ្ងន់លើតួនាទីនៃយុទ្ធសាស្ត្រទិន្នន័យជាតិ ដោយចាត់ទុកទិន្នន័យជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គម ដែលតម្រូវឱ្យមានការវិនិយោគដែលធ្វើសមកាលកម្ម ការតភ្ជាប់គ្នាទៅវិញទៅមក និងការចែករំលែកប្រកបដោយប្រសិទ្ធភាព។ មតិក៏បានស្នើឱ្យគាំទ្រអាជីវកម្មនានាតាមបណ្តោយខ្សែសង្វាក់ផ្គត់ផ្គង់ ដោយភ្ជាប់ការផ្លាស់ប្តូរឌីជីថលជាមួយនឹងចង្កោមនវានុវត្តន៍៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top