• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំហានអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ឡាវ - វៀតណាម

នាថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៨ ទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បានប្រពឹត្តទៅពិធិសម្ពោធ កម្រោងសហប្រតិបត្តិការតភ្ជាប់ការបណ្តុះបណ្តាលរវាងសកលវិទ្យាល័យ FPT (វៀតណាម) និងមហាវិទ្យាល័យ Sengsavath (ឡាវ)។

ថ្លែងមតិក្នុងពិធីនេះប្រធានសម្ព័ន្ធក្រុមហ៊ុនអប់រំ Sengsavath លោក Khamsen Sisavong បានសង្កត់ធ្ងន់ថានេះគឺ​ជា​ឱកាសដ៏ល្អសម្រាប់និស្សិតឡាវ ដើម្បីសិក្សាកម្មវិធីអប់រំអន្តរជាតិដែលមានគុណភាពខ្ពស់និងជួយបង្កើនកិច្ច​សហប្រតិបត្តិការ​អប់រំរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតរងវៀតណាមប្រចាំនៅឡាវ លោក Nguyen Thanh Tung និងអនុរដ្ឋមន្រ្តីក្រសួងអប់រំនិងកីឡាឡាវ Kongsy Sengmany បានអះអាងថា កិច្ចសហប្រតិបត្តិការនៃ​មហា​វិទ្យាល័យ​ទាំងពីរនេះអាចក្លាយទៅជារូបសណ្ឋានថ្មីដើម្បីរួមចំណែកក្នុងការលើកកំពស់គុណភាពអប់រំរបស់ប្រទេសទាំង​ពីរ ហើយនោះមិនត្រឹមតែជួយបណ្តុះបណ្តាលនិស្សិតឡាវ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានដែលមានគុណភាពខ្ពស់​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញនិស្សិតនៅបណ្តាប្រទេសអាស៊ានទៅសិក្សានៅឡាវនាពេលអនាគត ទៀត​ផង​៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top