• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញសក្តានុពលផ្ទៃក្នុង នាំវិស័យហ្គេមវៀតណាមឡើងកម្រិតអន្តរជាតិ

នាព្រឹកថ្ងៃទី ៨ ខែឧសភា ទិវាបុណ្យហ្គេមវៀតណាម - Vietnam GameVerse ២០២៦ ដោយមានប្រធានបទ "រួមគ្នា ឈានដល់មហាសមុទ្រ - Do local, go global" បានបើកនៅទីក្រុងហូជីមិញ។

Vietnam GameVerse ២០២៦ បើក​ពិធីបុណ្យហ្គេម​វៀតណាមឆ្នាំ២០២៦ នាព្រឹកថ្ងៃទី ៨ ឧសភា។ រូបថត៖ គណៈរៀបចំ

ព្រឹត្តិការណ៍នេះមានការចូលរួមពីដៃគូមកពីកូរ៉េខាងត្បូង ចិន សហរដ្ឋអាមេរិក ជប៉ុន និងសាជីវកម្មបច្ចេកវិទ្យាឈានមុខគេដូចជា Google, Meta, Bytedance, Roblox, Riot និងក្រុម Esports មកពី ១១ ប្រទេសនៅអាស៊ីអាគ្នេយ៍។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Le Quang Tu Do ប្រធាននាយកដ្ឋានវិទ្យុ ទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិក និងជាប្រធានគណៈកម្មាធិការរៀបចំទិវាបុណ្យហ្គេមវៀតណាមឆ្នាំ ២០២៦ បានសង្កត់ធ្ងន់ថា ជាលើកដំបូង វិស័យហ្គេមវៀតណាមត្រូវបានកំណត់ថា ជាវិស័យវប្បធម៌សំខាន់ៗមួយក្នុងចំណោមវិស័យវប្បធម៌សំខាន់ៗចំនួនប្រាំមួយ ដោយទទួលបានគោលនយោបាយអភិវឌ្ឍន៍អាទិភាព និងអនុគ្រោះពន្ធពីបក្ស និងរដ្ឋ។

“ជាលើកដំបូង បំណែកនៃប្រព័ន្ធអេកូឡូស៊ីវិស័យហ្គេមវៀតណាមត្រូវបានភ្ជាប់គ្នាទាំងស្រុង ដែលមានតួអង្គសំខាន់ៗចំនួនប្រាំគឺ រដ្ឋ អ្នកផលិតហ្គេម អ្នកបោះពុម្ពផ្សាយហ្គេម សាលារៀន និងក្រុមហ៊ុន Esports។ ប្រការនោះបង្ហាញថា វិស័យហ្គេមវៀតណាមកំពុងទទួលបានអត្ថប្រយោជន៍ និងឱកាសដ៏ធំ សម្រាប់ការពន្លឿនកំណើនរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍ ទិវាហ្គេមវៀតណាមឆ្នាំ ២០២៦នេះ ខ្ញុំសង្ឃឹមថា ដៃគូ និងមិត្តភក្តិអន្តរជាតិនឹងមកប្រទេសវៀតណាម មកជាមួយវិស័យហ្គេមវៀតណាម មិនត្រឹមតែដើម្បីរៀនសូត្រ ស្រាវជ្រាវ និងស្ទង់មតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសហការ វិនិយោគ និងអភិវឌ្ឍជាមួយគ្នាផងដែរ”។

លោក Le Quang Tu Do ប្រធាននាយកដ្ឋានវិទ្យុ ទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិក ថ្លែងមតិបើក Vietnam GameVerse។ រូបថត៖ គណរៀបចំ

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក៏បានប្រព្រឹត្តទៅពិធីលើកតម្កើងហ្គេមវៀតណាមឆ្នាំ ២០២៦ សម្រាប់ផលិតផល សេវាកម្ម និងបុគ្គលឆ្នើមៗផងដែរ៕

តាម vovworld.vn/km-KH

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top