• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី និងធ្វើឲ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រី និងចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមិថុនា។
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán (រូបថត៖ Doan Tan/TTXVN)  

លទ្ធផលជោគជ័យនៃដំណើរទស្សនកិច្ចលើកនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងរស់រវើកតាមរយៈកម្មភាពដ៏មមាញឹកនិងសំខាន់ៗជាច្រើន នៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ហុងគ្រី និងចក្រភពអង់គ្លេស។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី ប្រធានរដ្ឋសភាហុងគ្រី László Kövér និងនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានរួមសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់ជាពិសេសរបស់ហុងគ្រីនៅអាស៊ីអាគ្នេយ៍។ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាឡើងវិញនូវកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី ដើម្បីប្រែក្លាយទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរទៅជាទំនាក់ទំនងគំរូ ដែលជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគីទាំងមូល។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស ថ្នាក់ដឹកនាំសភាអង់គ្លេស ប្រធានសភាជាន់ទាប Linsay Hoyle និងប្រធានព្រឹទ្ធសភា John Mcfall សុទ្ធតែបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សភានៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស ឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ថែមទៀត។ សិក្ខាសាលាជាន់ខ្ពស់វៀតណាម-អង់គ្លេស ស្ដីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាព្រឹត្តិការណ៍សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។ លើសពីនេះ ប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ មានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ  ធានាតម្លាភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មលាងលុយ កិច្ចសន្ទនាស្តីពីការការពារប្រទេសទាំងពីរ ការចែករំលែកបញ្ហាអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។

ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុបទាំងពីររបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលបានជោគជ័យយ៉ាងខ្លាំង រួមចំណែកជំរុញទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ក្នុងស្មារតីនៃការអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សជាតិលើកទី ១៣ ស្តីពីការ “បន្តជំរុញ និងលើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top