• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង EU

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) តាមទិសដៅកាន់តែស៊ីជម្រៅ និងជាក់ស្ដែង។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។ (រូបថត៖ VOV)

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G7 បើកទូលាយ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ជប៉ុន) នារសៀលថ្ងៃទី ២០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) តាមទិសដៅកាន់តែស៊ីជម្រៅ និងជាក់ស្ដែង។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាន់ខ្ពស់; រក្សានិងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការនិងសន្ទនាក្រោមកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងវៀតណាម និង EU។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រធានក្រុមប្រឹក្សាអឺរ៉ុបជំរុញឱ្យសភានៃប្រទេសជាសមាជិកអនុម័តក្នុងពេលឆាប់ៗលើកិច្ចព្រមព្រៀងការពារការវិនិយោគ EVIPA ហើយឡើងសំឡេងដើម្បីឱ្យសហភាពអឺរ៉ុបដកកាតលឿង IUU លើការនាំចេញជលផលរបស់វៀតណាម ព្រមទាំងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្ដូរគំរូអភិវឌ្ឍន៍របរនេសាទប្រកបដោយភាពទំនើបនិងចីរភាព។

រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម; កត់សម្គាល់ពីវឌ្ឍនភាពដែលវៀតណាមសម្រេចបានក្នុងការដោះស្រាយបញ្ហា "កាតលឿង" លើជលផលវៀតណាម។ លោកប្រធាន Charles Michel ក៏បានអះអាងដែរថា EU គាំទ្រយ៉ាងខ្លាំងក្លាចំពោះវៀតណាមក្នុងការផ្លាស់ប្តូរបៃតង និងការអនុវត្តកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយសមភាព (JETP)។ លោក Charles Michel ក៏បានសម្តែងនូវគោលបំណងថា វៀតណាមនឹងបន្តគាំទ្រ EU ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី

នាព្រឹកថ្ងៃទី៩ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតប៊ុលហ្គារី ដែល មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។

Top