តាមការគ្រោងទុក នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះព្រះ មហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein បានប្រព្រឹត្តទៅនៅវិមានប្រធានរដ្ឋក្នុងទីក្រុងហាណូយ។ ក្នុងអំឡុងពេលនៃដំណើរព្រះរាជទស្សនកិច្ចមកកាន់វៀតណាម ព្រះមហាក្សត្រ Abdullah II Ibn Al Hussein នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងចូលរួមវេទិកាធុរកិច្ចវៀតណាម-ហ្ស៊កដានី និងសកម្មភាពសំខាន់ៗជាច្រើនទៀត៕






