• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងរវាងវៀតណាម-សហរដ្ឋអាមេរិកដោយឈរលើស្មារតី “ផល ប្រយោជន៍សុខដុមរមនា ចែករំលែកហានិភ័យ”

ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ដោតលើខ្លឹមសារ ស្នូលចំនួន៥ រួមមាន៖ ការអភិវឌ្ឍរបស់ វៀតណាមក្រោយរយៈពេលជាង៣៥ឆ្នាំនៃ ការផ្លាស់ប្ដូរថ្មី និងការតម្រង់ទិសដៅនាពេលអនាគត; លទ្ធផលនិងអនាគតនៃទំនាក់ ទំនង វៀតណាម-អាមេរិក; ការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនិងការស្ដារ អភិវឌ្ឍ សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព; ការផ្លាស់ប្ដូរបៃតងដើម្បីសម្របខ្លួននឹងការ ប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្ដូរ ឌីជីថល។
  នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថានៅ កិច្ចប្រជុំ។ (រូបថត៖ VOV5)  

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូល ធុរកិច្ចវៀតណាម-អាមេរិកលើកទី៥ ក្រោមប្រធានបទ “កំណត់រូបរាងឡើងវិញនូវ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី”។ កិច្ចប្រជុំត្រូវបានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) សមាគមន៍ពាណិជ្ជកម្មអាមេរិកប្រចាំនៅទីក្រុងហាណូយ (AmCham) និងសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងវ៉ាស៊ីនតោណ (US Chamber) សម្របសម្រួលគ្នាធ្វើឡើងតាមទម្រង់ចូលរួមផ្ទាល់និងតាមវីដេអូ។

ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ដោតលើខ្លឹមសារ ស្នូលចំនួន៥ រួមមាន៖ ការអភិវឌ្ឍរបស់វៀតណាមក្រោយរយៈពេលជាង៣៥ឆ្នាំនៃ ការផ្លាស់ប្ដូរថ្មី និងការតម្រង់ទិសដៅនាពេលអនាគត; លទ្ធផលនិងអនាគតនៃទំនាក់ ទំនងវៀតណាម-អាមេរិក; ការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនិងការស្ដារ អភិវឌ្ឍ សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព; ការផ្លាស់ប្ដូរបៃតងដើម្បីសម្របខ្លួននឹងការ ប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្ដូរឌីជីថល។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ វៀតណាមនឹងខិតខំ អនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវកម្មវិធីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ (មានទ្រង់ទ្រាយប្រមាណ៣ ៥០.០០០ពាន់លានដុង) ដែលផ្ដោតសំខាន់លើការបើក សេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់នឹងការវិនិយោគ លើកកំពស់សមត្ថភាពសុខាភិបាល ការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត; ធានាសន្តិសុខសង្គម ស្ដារឡើងវិញនូវទីផ្សារពលករ ការងារធ្វើ; ជួយទ្រទ្រង់អង្គភាពអាជីវកម្មតាមរយៈការពន្យាពេល លើកលែង និងកាត់ បន្ថយពន្ធ ថ្លៃសេវា ព្រមទាំងវិនិយោគអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាមួយនឹង គម្រោងសំខាន់ៗ ផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញមាន ប្រសាសន៍ថា៖

“វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។ ហេតុដូច្នេះ យើងខ្ញុំមានវិធីអភិក្រមសកល ក្នុងនោះ អំពាវនាវសាមគ្គីភាពអន្តរជាតិក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយ អំពាវនាវសមភាព យុត្តិធម៌ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ យើងខ្ញុំមានបំណងចង់ទទួលបានការជួយឧបត្ថម្ភរបស់អ្នក ទីមួយគឺការជួយឧបត្ថម្ភអំពី របៀបរបប។ យើងរួមគ្នាកសាងរបៀបរបបឲ្យបានសមស្របនឹងរបបនយោបាយវៀត ណាមផង ហើយសមស្របនឹងនិន្នាការអភិវឌ្ឍរបស់ពិភពលោកផង។ ទីពីរគឺក្នុងការ ទទួលប្រភពហិរញ្ញវត្ថុបៃតងសម្រាប់អភិវឌ្ឍន៍ប្រទេសវៀតណាម។ ទីបីគឺការទទួល បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាស្អាត។ ទីបួនគឺការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស បៃតង។ ហើយទីប្រាំគឺអភិបាលកិច្ចបៃតង។ នេះគឺជាបញ្ហាថ្មីថ្មោង ដែលទាមទារឲ្យ មានកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការជួយឧបត្ថម្ភរបស់អ្នក”។

គោលនយោបាយដ៏ឥតងាករេរបស់វៀតណាមនោះគឺតែងតែចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខ ហើយមានបំណងថា សហគ្រាសអាមេរិក រួមជាមួយសហគ្រាសបរទេសបង្កើនថែមទៀតនូវការបណ្ដុះបណ្ដាលប្រភពធនធាន ប្រកបដោយគុណភាពខ្ពស់ ជំរុញខ្លាំងការស្រាវជ្រាវ អភិវឌ្ឍ នវានុវត្តភាព រួមចំណែក យ៉ាងសំខាន់ដើម្បីនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលមួយក្នុងខ្សែសង្វាក់តម្លៃតំបន់និងសកល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top