• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)
 

 នាព្រឹកថ្ងៃទី ២២ ខែមិនា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បាន ជួប ចរចា​ជាមួយឧបនាយករដ្ឋ​មន្ត្រី សិង្ហបុរី លោក Teo Chee Hean​ ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច​ជាផ្លូវការ​នៅវៀត​ណាម​។​

អញ្ជើញ​ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានឲ្យដឹងថា ទំនាក់ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រវៀត​ណាម - សឹង្ហបុរីបានបន្តមានការ​អភិវឌ្ឍជា​វិជ្ជមាន និងជាក់​ស្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ។​ ជាពិសេស កិច្ចសហប្រតិបត្តិ​ការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ និងវិនិយោគ​ជានិច្ច​កាល​ជាចំណុច​ភ្លឺស្វាង​ក្នុង​ទំនាក់ទំនងរវាងវៀ​តណាម និង សឹង្ហបុរី។ នាឆ្នាំ២០១៨ ទំហំ​ពាណិជ្ជកម្មទ្វេភាគីទទួលបាន ៧​,៦៦ ពាន់​លាន​ដុល្លារអាមេរិក នាំសឹង្ហបុរីក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមក្នុងប្លុកអាស៊ាន ហើយជា​វិនិយោគិនបរទេសធំទី ៣ នៅវៀតណាម។ លោក Truong Hoa Binh បាន​អះអាង​នូវគោល​នយោបាយ​ដោយឥត​ងាក​រេរបស់វៀតណាម គឺ គោរពការអភិវឌ្ឍទំនាក់ទំន​ងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ សឹង្ហបុរី ​ហើយ​ចាត់​ទុកនេះជាដៃគូសំខាន់ជួរមុខមួយក្នុងប្លុកអា​ស៊ាន និងតំបន់។ ហេតុដូច្នេះហើយ លោក T​ruong​ Hoa Binh ​បានស្នើឲ្យភាគីទាំងពីររក្សារាល់សកម្មភាពផ្លាស់​ប្ដូរគណ​ប្រតិភូ និងជួប​ប្រាស្រ័យ​ទាក់​ទង​គ្នាគ្រប់​ជាន់​ថ្នាក់​ និង​លើគ្រប់វិស័យជា​ប្រចាំ​។

ចំណែក​ឯ​ឧបនាយករដ្ឋមន្ត្រី សិង្ហបុរី លោក Teo Chee Hean បានឲ្យ​ដឹង​ថាគោល​ដៅនៃ​ដំណើរ​ទស្សនកិច្ច​លើក​នេះ ​គឺជំរុញខ្លាំងថែមទៀតនូវទំនាក់ទំនងរវាងសិង្ហ​បុរីនិងវៀតណាម។ លោក Teo Chee​ Hean បាន​ចាត់​ទុក​ថា​ភាគី​ទាំងពីរ​សុទ្ធតែមានជំនឿជាក់លើការអភិវឌ្ឍ​សហគមន៍អាស៊ានដ៏ខ្លាំងមាំ​មួន ហើយមាន​គោលបំណង​ចង់បើក​ទូលាយទំនាក់ទំនង ជាមួយបណ្ដាដៃគូនៅខាងក្រៅអាស៊ាន​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤

ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤

ពិធីបុណ្យបើកព្រះត្រា Tran នៅនិទាឃរដូវ ឆ្នាំរោង ឆស័ក ២០២៤ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី២៣ ខែកុម្ភៈ និងព្រឹកព្រលឹមថ្ងៃទី ២៤ ខែកុម្ភៈ (ពោលគឺរាត្រីថ្ងៃទី ១៤ ព្រឹកព្រលឹមថ្ងៃទី ១៥ តាមច័ន្ទគតិ) នៅបរិវេណវិហារ Tran នៃខេត្ត Nam Dinh។

Top