• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង

នាព្រឹកថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងលោក Sébastien Lecornu ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសកម្មភាពរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងលោក Sébastien Lecornu។ (រូបថត៖ VNA)

ដោយវាយតំលៃខ្ពស់ចំពោះរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងដែលបានទទួលការអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី មានអត្ថន័យសំខាន់ ដោយរួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។ លោកនាយករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដើម្បីត្រៀមរៀបចំឱ្យបានល្អបំផុត សម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron; ក៏ដូចជាជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការវាង ក្រសួង និងមូលដ្ឋានផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីបារាំងគាំទ្រ និង ជំរុញបណ្តាប្រទេស EU ឱ្យឆាប់ធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគណៈកម្មាធិការអឺរ៉ុប (EC) ឱ្យឆាប់ដកកាត លឿងលើការនាំចេញជលផលរបស់វៀតណាម ដោយផ្អែកលើការទទួលស្គាល់កិច្ច ខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មាន របាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Sébastien Lecornu បានសង្កត់ធ្ងន់ថា ភាគីបារាំង គោរពទំនាក់ទំនងជាមួយវៀតណាម; អះអាងថា ភាគីទាំងពីរអាចសម្រេចបាននូវ អនាគតដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងច្បាប់អន្តរជាតិ។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា គោលដៅមួយក្នុងចំណោមគោលដៅ នៃដំណើរទស្សនកិច្ចមកវៀតណាមនេះគឺដើម្បីរួមចំណែកត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់ប្រធានាធិបតីបារាំង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងក៏បាន ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ទាក់ទងនឹងបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍ ការដោះស្រាយវិវាទ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងការអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែង ការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top