• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង

នាពេលកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ជួបសំណេះសំណាលទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ G7 (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូងលោក Vu Van Dung បានសង្កត់ធ្ងន់ទៅលើជំនួបកំពូលរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជាមួយ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa នៅខាងក្រៅកិច្ចប្រជុំ ក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) នាពេលថ្មីៗនេះនៅ ប្រទេសកាណាដា ក្នុងនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរវិធានការបើកទូលាយកិច្ចសហប្រតិបតិ្តការ ពិសេស គឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ស្ដីពីសកម្មភាពរបស់ស្ថានទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១៨ ឯកអគ្គរដ្ឋទូតលោក Vu Van Dung ឲ្យដឹងថា ឆ្នាំនេះជាឆ្នាំគម្រប់រយៈ២៥ ឆ្នាំបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយអាហ្វ្រិកខាងត្បូង។ ស្ថានទូតវៀតណាមកំពុងរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបព្រឹត្តការណ៍សំខាន់នេះ ដូចជាពិព័រណ៍គំនូរប្រេងអំពីទឹកដី មនុស្សវៀតណាម ចូលរួមផ្សារណាត់ ពាណិជ្ជកម្មអន្តរជាតិអាហ្វ្រិកខាងត្បូង SAITEX និងដំណើរការសិក្ខាសលា ពន្លឿនពាណិជ្ជកម្មនៅទីក្រុង Johannesburg និង Cape Town៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

ដំណើរទស្សន កិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា មានគោលបំណងពង្រឹងទំនុកចិត្តផ្នែក នយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ និងនាំទំនាក់ ទំនងវៀតណាម - ប្រេស៊ីល ឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

Top