• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិអេហ្ស៊ីប

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងគែរ (អេហ្ស៊ីប) គណៈប្រតិភូវិទ្យុសម្លេងវៀតណាមដឹកនាំដោយអគ្គនាយករង លោក Vu Hai Quang បានជួបសន្ទនាជាមួយប្រធានវិទ្យុជាតិអេហ្ស៊ីប លោក Mohamed Naurwa សំដៅពិនិត្យមើលកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថានីយ៍វិទ្យុជាតិទាំងពីរ។
អគ្គនាយករង លោក Vu Hai Quang និងប្រធានវិទ្យុជាតិអេហ្ស៊ីប លោក Mohamed Naurwa បានប្តេជ្ញាសហប្រតិបត្តិការយ៉ាងសកម្ម និងមានប្រសិទ្ធភាពថែមទៀត។ រូបថត៖ ngoc thach

ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងទៅ និងពិនិត្យលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ អគ្គនាយករង លោក Vu Hai Quang និងប្រធានវិទ្យុជាតិអេហ្ស៊ីប លោក Mohamed Naurwa បានឲ្យដឹងថា នាពេលខាងមុខ ដើម្បីឲ្យកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្លាយជាខ្លឹមសារសំខាន់និងមានប្រសិទ្ធភាពនោះ ភាគីទាំងពីរត្រូវពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនិងផ្លាស់ប្តូរអ្នកសារព័ត៌មាន; ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន ផ្លាស់ប្តូរកម្មវិធីវប្បធម៌និងតន្ត្រី ពង្រឹងការតភ្ជាប់នៃកម្មវិធីវិទ្យុផ្សាយផ្ទាល់ ជាពិសេសនៅឆ្នាំ២០២៣នេះ នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូត (១៩៦៣ - ២០២៣)។ ភាគីអេហ្ស៊ីបស្នើឱ្យវិទ្យុសម្លេងវៀតណាមសហការ និងកសាងកម្មវិធីបង្រៀនភាសាវៀតណាមសម្រាប់ជនអេហ្ស៊ីបនិយាយដោយឡែក និងជនអារ៉ាប់និយាយរួម ពីព្រោះប្រជាជនកាន់តែច្រើនបានដឹង និងស្រឡាញ់វៀតណាម ហើយមានបំណងចង់ស្វែងយល់អំពីប្រទេស វប្បធម៌ និងប្រជាជនវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top