នៅក្នុងជំនួបពិភាក្សា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា វៀតណាមអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិ ភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ប្រកាន់ខ្ជាប់នូវគោលនយោបាយ ការពារជាតិ "៤ មិន" ដើម្បីផលប្រយោជន៍រួម ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុល ភាពក្នុងតំបន់ និងលើពិភពលោក។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីបន្តអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការដែលមានចែងក្នុងឯកសារដែលបានចុះហត្ថលេខា; រក្សាទម្រង់នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងផ្នែកទ័ពនានានៃ ប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល និងមហោស្រព កីឡាយោធា; បន្តគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការតាំងពិព័រណ៍ការពារជាតិអន្តរ ជាតិ ដែលរៀបចំដោយភាគីនីមួយៗ។ ទន្ទឹមនឹងនោះ ស្រាវជ្រាវវិស័យសហប្រតិបត្តិ ការដ៏មានសក្ដានុពលផ្សេងទៀត ដូចជាវិទ្យាសាស្ត្រយោធា និងពេទ្យយោធា។
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich បានឯកភាព ជាមួយទស្សនៈរបស់វៀតណាមអំពីស្ថានភាពពិភពលោក និងតំបន់ ដោយអះអាងថា សាធារណរដ្ឋបេឡារុស្សត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេសនានាដែលមានគោលនយោបាយមិត្តភាព រួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍ។ លោកឧត្តមសេនីយ៍ត្រី Pavel Muraveiko បានថ្លែងអំណរគុណចំពោះ ក្រសួងការពារជាតិវៀតណាមដែលបានទទួលយកទាហានបេឡារុស្សមកសិក្សាភាសាវៀតណាម តាមនោះបង្កើនការយល់ដឹងអំពីវប្បធម៌ ទឹកដីនិងមនុស្សវៀតណាម រួម ចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាថ្ងៃដដែល លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich បាន ចូលជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម៕