• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងខេត្ត Kanagawa របស់ជប៉ុនក្នុងវិស័យវប្បធម៌ កីឡានិងទេសចរ


 រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien (ខាងស្ដាំ)
បានជួបធ្វើការជាមួយអភិបាលខេត្ត Kanagawa លោក Kuroiwa Yuji (រូបថត៖Toquoc.vn)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅជប៉ុន នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien បានជួបធ្វើការជាមួយអភិបាលខេត្ត Kanagawa លោក Kuroiwa Yuji អំពីពិធីបុណ្យវៀតណាមនៅ Kanagawa ឆ្នាំ២០១៧ និងកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំង២។ ពិធីបុណ្យវៀតណាមដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ដល់ ទី១៧ ខែកញ្ញា ជាឱកាសដើម្បីផ្សព្វផ្សាយវប្បធម៌វៀតណាម ហើយទាក់ទាញភ្ញៀវទេសចរជប៉ុនមកដល់វៀតណាម។ អភិបាលខេត្ត Kanagawa លោក Kuroiwa Yuji ឲ្យដឹងថា ពិធីបុណ្យវៀតណាមនៅ Kanagawa ឆ្នាំនេះនឹងត្រូវបានរៀបចំឡើងដោយទ្រង់ទ្រាយធំជាង ១,៥ ដងបើប្រៀបនឹងឆ្នាំ២០១៦។ ក្រៅពីនោះ ផ្សារ ណាត់ទេសចរណ៍វៀតណាមក៏នឹងត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌពិធីបុណ្យនេះដែរ៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top