• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គម ដោយផ្តោតលើការលុបបំបាត់រាល់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម

នេះជាការបញ្ជាក់របស់លោកអគ្គលេខាបក្សតូ ឡឹម នៅក្នុងកិច្ចប្រជុំគណៈលេខាធិការដើម្បីផ្តល់មតិលើរបាយការណ៍ ស្តីពីស្ថានភាពលេចធ្លោមួយចំនួនក្នុងការអនុវត្តសេច ក្តីណែនាំលេខ ៥៥ របស់គណៈលេខាធិការ ស្តីពីការរៀបចំបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

យោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំនេះ ដោយអនុវត្តសេចក្តីណែនាំរបស់គណៈលេខាធិការ ទូទាំងប្រទេសបានអនុវត្តយ៉ាងយ៉ាងយកចិត្តទុក ដាក់ប្រកបដោយសមកាលកម្ម ការរៀបចំពិធីបុណ្យនិទាឃរដូវ និងបុណ្យ តេតសម្រាប់ប្រជាជន ដោយមានស្មារតី ធានាថាគ្រួសារនីមួយៗ និងមនុស្សគ្រប់រូបអាចអំណរបុណ្យតេតដោយរីករាយ កក់ក្តៅ សុវត្ថិភាព និងសន្សំសំចៃបំផុត។ លោកអគ្គលេខាបក្សតូ ឡឹម បានស្នើឱ្យមានការផ្សព្វ ផ្សាយ ការកសាងនិងបំពេញបន្ថែមកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ក្នុងបក្សទាំងមូល; រៀបចំប្រកបដោយជោគជ័យ ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០៣៦- ២០៣១ នៅថ្ងៃទី ១៥ ខែមីនាខាងមុខ។

“គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការងារយ៉ាងម៉ត់ចត់ចាប់ពីដើមឆ្នាំ រឹតបន្តឹងវិន័យរដ្ឋបាល និងវិន័យសេវាសាធារណៈ។ ប្រធានស្ថាប័ន អង្គភាព និងមូលដ្ឋាននានា ត្រូវតែធ្វើជាគំរូ ពោលគឺ និយាយត្រូវដើរទន្ទឹមនឹងសកម្មភាព បង្កើតស្មារតីការងារបន្ទាន់ និងមានការទទួលខុសត្រូវតាំងពីដើមឆ្នាំ និងទទួលខុសត្រូវដោយផ្ទាល់ប្រសិនបើមានភាពជាប់គាំង ឬការពន្យារពេលក្នុងការដោះស្រាយការងាររបស់ប្រជាពលរដ្ឋ និងអាជីវកម្ម។ ត្រូវជំរុញការអនុវត្តគោលដៅសេដ្ឋកិច្ច-សង្គម ផ្តោតលើការលុបបំបាត់ឧបសគ្គចំពោះផលិតកម្មនិងអាជីវកម្ម លើកកម្ពស់ការវិនិយោគសាធារណៈ បើកចំណាយដើមទុនវិនិយោគសាធារណៈ ដោះស្រាយបញ្ហាថ្មីៗឱ្យបានឆាប់រហ័ស និងខិតខំសម្រេចបាន និងលើសគោលដៅ ចាប់ពីថ្ងៃ ខែ និងត្រីមាសដំបូងនៃឆ្នាំ ២០២៦”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានបិទ​បញ្ចប់ប្រកប​ដោយជោគជ័យ។ រដ្ឋសភាបានផ្តោតលើបញ្ហាកម្មាភិបាល។

Top