• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការពង្រីកទីផ្សារថ្មីសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទី

ក្រសួងកសិកម្ម និងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា ការនាំចេញគ្រាប់ស្វាយចន្ទីក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ សម្រេចបាន ៣៤៦ ៨០០ តោន ឈានដល់ទំហំទឹកប្រាក់ ២,៣៦ ពាន់លានដុល្លារ។
កម្មករវេចគ្រាប់ស្វាយចន្ទីនៅក្រុមហ៊ុនផលិតកម្ម និងពាណិជ្ជកម្ម Duc Thinh (ខេត្ត Binh Phuoc ចាស់) (រូបថត៖ TTXVN)

ប្រទេសចិន សហរដ្ឋអាមេរិក និងហូឡង់ គឺជាទីផ្សារប្រើប្រាស់គ្រាប់ស្វាយចន្ទីធំជាងគេចំនួន ៣ របស់វៀតណាម។ គោលដៅនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំ ២០២៥ គឺ៤,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រសួងកសិកម្មនិងបរិស្ថានជឿជាក់ថា ចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងក្លាការបើកទីផ្សារថ្មី កែសម្រួលផែនការនាំចេញ និងកំណត់គោលដៅទីផ្សារសក្តានុពលដែលមានតម្រូវការខ្ពស់ ប៉ុន្តែចំណែកទីផ្សារទាប ដូចជាមជ្ឈិមបូព៌ាជាដើម។

កាលពីឆ្នាំមុន វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៧៣០.០០០ តោន ឈានដល់ទំហំទឹកប្រាក់ ៤,៣៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០% បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងនាមជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីលេខ ១ របស់ពិភពលោក វៀតណាមបន្តទាញយកអត្ថប្រយោជន៍ពីការកែច្នៃស៊ីជម្រៅ និងស្តង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីបំពេញតម្រូវការដ៏តឹងរឹងនៃទីផ្សារ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យគ្រប់មូល ដ្ឋានកសាងសេណារីយ៉ូកំណើនសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ និងពេញមួយឆ្នាំ ធានា គោលដៅកំណើន GDP ជាតិចន្លោះពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំ ២០២៥។

Top