• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការកសាងផ្នែកការទូតវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងទំនើប

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា ការងារកិច្ចការបរទេសនាពេលកន្លងមកនេះ ទទួលបានលទ្ធផល និង សមិទ្ធិផលសំខាន់ៗជាច្រើន ក្លាយជាចំណុចដ៏លេចធ្លោក្នុងចំណោមលទ្ធផល និង សមិទ្ធិផលទូទៅរបស់ប្រទេសជាតិ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ ជាមួយប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស។ (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣២ នារសៀលថ្ងៃទី២១ ខែធ្នូ នៅវិមាន រដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការ ជាមួយប្រធានស្ថាប័នតំណាង​វៀតណាមប្រចាំនៅបរទេស ដឹកនាំដោយរដ្ឋមន្ត្រីការ បរទេស លោក Bui Thanh Son។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា ការងារកិច្ចការបរទេសនាពេលកន្លងមកនេះ ទទួលបានលទ្ធផល និង សមិទ្ធិផលសំខាន់ៗជាច្រើន ក្លាយជាចំណុចដ៏លេចធ្លោក្នុងចំណោមលទ្ធផល និងសមិទ្ធិផលទូទៅរបស់ប្រទេសជាតិ។ ក្នុងនោះ សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាមិនត្រឹមតែប្រព្រឹត្តទៅយ៉ាងរស់ រវើកប៉ុណ្ណោះទេ ថែមទាំងត្រូវបានកែលម្អគុណភាព ដោយបង្កប់នូវលក្ខណៈកិច្ចការ បរទេសរបស់រដ្ឋផង និងរបស់ប្រជាជនទៀតផង។ លោកប្រធានរដ្ឋសភាសង្ឃឹមថា កម្មាភិបាលកិច្ចការបរទេសនឹងបន្តថែរក្សា និងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

“ការត្រិះរិះថ្មីនោះ គឺជាវិធីអភិក្រមសកល ពហុភាគី និងអន្តរផ្នែក ដោយឈរលើ ការរក្សាយ៉ាងរឹងមាំនូវឯករាជ្យ ភាពម្ចាស់ការ អធិបតេយ្យភាព និងបូរណភាពដែនដី។ ចាំបាច់ត្រូវបន្តលើកកម្ពស់រចនាបទកិច្ចការបរទេសដែលពោរពេញទៅដោយអត្តសញ្ញាណនៃ “ដើមឬស្សីវៀតណាម” ដោយមាន “ឫសខ្ជាប់ខ្ជួន ដើមរឹងមាំ មែកបត់បែន” តាម ការដឹកនាំរបស់អគ្គលេខាបក្ស Nguyen Phu Trong។ នោះគឺ៖ ខ្ជាប់ខ្ជួនក្នុងគោលជំហរ គោលការណ៍ និងគោលដៅយុទ្ធសាស្ត្រ ប៉ុន្តែមានភាពបត់បែន ច្នៃប្រឌិត និងទន់ភ្លន់ ក្នុងយុទ្ធសាស្ត្រ និងវិធីសាស្រ្តអនុវត្ត។ រក្សាតុល្យភាពនិងភាពសុខដុមរមនាជានិច្ចក្នុង ទំនាក់ទំនងជាមួយដៃគូ ជាពិសេសមហាអំណាច; ធានាផលប្រយោជន៍ជាតិស្របតាម គោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top