• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីការបរទេសវៀតណាម-សហរដ្ឋអាមេរិក

នាថ្ងៃទី៣០ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួបលើក ទី២៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋ អាមេរិក។
 

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo។ (រូបថត៖ VGP)


នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនិងក្រសួងការបរ ទេសអាមេរិក ដែលបានផ្ដល់ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែងនិងទាន់ពេលវេលាសម្រាប់វៀតណាមដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 និងទប់ទល់នឹងគ្រោះទឹក ជំនន់នៅតំបន់ភាគកណ្ដាលនាពេលកន្លងមក រួមទាំងកញ្ចប់ជំនួយចំនួន ២ លានដុល្លាអាមេរិកពីទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិអាមេរិក (USAID)។ លោក Pham Binh Minh ក៏បានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍ យ៉ាងសកម្មនិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគីចាប់តាំងពីវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ រហូតដល់ ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo បានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានពង្រីកទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ ភាព អធិបតេយ្យភាព បូរណភាពដែនដីនិងប្រព័ន្ធនយោបាយរបស់គ្នាទៅវិញ ទៅមក។ លោក Mike Pompeo បានអះអាងដែរថា អាមេរិកគាំទ្រចំពោះប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន ឯករាជ្យ សម្បូររុងរឿង ហើយដើរ តួនាទីកាន់តែសំខាន់នៅក្នុងតំបន់។ លោករដ្ឋមន្រ្តីបានសន្យាថា អាមេរិក នឹងបន្តសហប្រតិបត្តិការជាមួយវៀតណាម ជំរុញទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យកាន់តែជាក់ស្ដែង គួរឲ្យជឿទុកចិត្ត ប្រកបដោយប្រសិទ្ធភាព ចីរ ភាព រួមចំណែកយ៉ាងសកម្មដល់សន្តិសុខ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់និងលើពិភពលោក។

 

ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ VGP)


ចំពោះបញ្ហាតំបន់ដែលប្រទេសទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី Pham Binh Minh បានស្នើឲ្យអាមេរិកបន្ត គាំទ្រដល់មជ្ឈភាពនិងចំណងសាមគ្គីភាពរបស់អាស៊ាន ក៏ដូចជាទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។ លោករដ្ឋមន្រ្តី Pompeo បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ ព្រមទាំងសម្ដែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហា ប្រឈមរួមនានា រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅតំបន់និងលើពិភពលោកផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីស្នើដាក់ឲ្យដំណើរការបណ្ដាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ មុនថ្ងៃទី៣០ មិថុនា

លោកនាយករដ្ឋមន្ត្រីស្នើដាក់ឲ្យដំណើរការបណ្ដាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ មុនថ្ងៃទី៣០ មិថុនា

នាបច្ចុប្បន្ននេះ គម្រោង បណ្តាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ Pho Noi (Hung Yen) - Quang Trach (Quang Binh) បានសម្រេចរួចរាល់ការងាររៀបចំដីធ្លីទាំង ១០០% សម្រាប់សាងសង់ គម្រោង។

Top