• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបពិភាក្សាការងាររវាងបក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្សប្រជាជនកម្ពុជា

ទិដ្ឋភាពនៅជំនួបពិភាក្សា។ (រូបថត៖ VOV5)


នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយសម្ដេច សាយ ឈុំ អនុប្រធានគណៈបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណៈបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា។

នៅជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា បក្សទាំងពីរ រដ្ឋទាំងពីរជានិច្ចកាលគោរពនិងផ្ដល់អាទិភាពចម្បងដល់ទំនាក់ទំនងវៀតណាម-កម្ពុជា ដោយកំណត់នេះជាភារកិច្ចយុទ្ធសាស្ត្រដ៏សែនសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍រួមនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍ; លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានការបើកជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ ក្រោយពីស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩ត្រូវបានគ្រប់គ្រង ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនជាតិវៀតណាមនិងកម្ពុជា រស់នៅប្រកបដោយស្ថិរភាព យូរអង្វែង ធ្វើការនិងសិក្សារៀនសូត្រនៅប្រទេសនីមួយៗផងដែរ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីការពារ ថែរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែររីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top