• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាត COVID-19៖ ចំនួនអ្នកស្លាប់នៅលើពិភពលោកកើនជាង ១០ ម៉ឺននាក់

សហរដ្ឋ​អាមេរិកនៅតែនាំមុខគេលើពិភពលោក អំពីចំនួនករណីឆ្លងជំងឺ ដោយមានករណីឆ្លងជំងឺចំនួន ៥០២.៣១៨​ នាក់ និង ១៨.៧២៥ នាក់ត្រូវស្លាប់។
 
យោងតាម​គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១១ ខែមេសា ចំនួនអ្នក​ឆ្លង​ជំងឺ​រាតត្បាត COVID-19 សរុបនៅលើពិភពលោកគឺជាង ១.៦៩៨.០០០ នាក់ ខណៈដែល​ករណី​ស្លាប់​មាន​ចំនួន​ ១០២.៦៩៣ នាក់ ហើយមាន ៣៧៦.១៨​៤ នាក់ត្រូវបានព្យាបាលជាសះស្បើយ។
 
សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោក​ អំពីចំនួនករណីឆ្លងជំងឺ ដោយមានក​រណីឆ្លង​ជំងឺចំនួន ៥០២.៣១៨​ នាក់ និង ១៨.៧២៥ នាក់ត្រូវស្លាប់។ បន្ទាប់មក គឺអេស្ប៉ាញបានជាប់ចំណាត់ថ្នាក់លេខ ២  ដែល​មាន​​ករណី​ឆ្លងចំនូន ១៥៨.២៧៣ នាក់ និង ១៦.០៨១ នាក់ត្រូ​វស្លាប់។ អ៊ីតាលីបានស្ថិតក្នុងចំណាត់ថ្នា​ក់ទី ៣ ដែល​មាន​ករណីឆ្លងជំងឺចំនួន ១៤៧.៥៧៧ នាក់ និង ១៨.៨៤៩ នាក់ត្រូវស្លាប់ (ចំនួនអ្នកស្លាប់​ខ្ពស់​បំផុត​នៅលើ​ពិភពលោក)​។ បន្ទាប់មក គឺបារាំង ដែលមានករណីឆ្លងចំនួន ១២៤.៨៦៩ នាក់ និង ១៣.១៩៧ នាក់ស្លាប់។ ចំណែកឯ​ចិនវិញ បានស្ថិតក្នុងចំណាត់ថ្នាក់ទី ៦ ដែលមានករណីឆ្លងចំនួន ៨១.៩០៧ នាក់ និង ៣.៣៣៦ នាក់ស្លាប់​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top