• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយឧបត្ថម្ភពលរដ្ឋវៀតណាមនៅកម្ពុជាដែលមានស្ថានភាពរស់នៅលំបាកក្រោយ ជំងឺរាតត្បាតកូវីដ១៩

នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលនឹងបន្តសម្របសម្រួលជាមួយគណៈកម្មការប្រតិបត្តិសមាគមខ្មែរ-វៀតណាមប្រចាំនៅខេត្តនានា ដើម្បីបន្តអនុវត្តន៍សកម្មភាពដែលមានអត្ថន័យចំពោះសហគមន៍។
  ក្រុមគ្រួសារក្រីក្រ និងកុមារដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពរស់នៅលំបាក (រូបថត៖ VNA)  

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុនៃព្រះរាជាណាច្រកកម្ពុជាសហការជាមួយគណៈកម្មការប្រតិបត្តិនៃសមាគមខ្មែរ-វៀតណាមប្រចាំខេត្តកំពត និងសប្បុរសជន បានរៀបចំពិធីប្រគល់អំណោយចំនួន ២៣០ ចំណែកជូនក្រុមគ្រួសារក្រីក្រ និងកុមារដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពរស់នៅលំបាកក្នុងភូមិសាស្ត្រខេត្តកំពត។

តាងនាមសហគមន៍មូលដ្ឋាន លោក ប៉ោ សួន ប្រធានសង្កាត់ត្រៃកុក ក្រុងកំពត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជា ព្រមទាំងអះអាងថានឹងបន្តជួយសម្រួលដល់បងប្អូនជនរួមជាតិដើមកំណើតវៀតណាមនៅមូលដ្ឋានអភិវឌ្ឍន៍ និងរស់នៅសាមគ្គីគ្នាជាមួយសហគមន៍មូលដ្ឋាន រួមចំណែកថែរក្សាចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម។

ជាការឆ្លើយតបលោកអគ្គកុងស៊ុល Vu Ngoc Ly បានវាយតំលៃខ្ពស់ចំពោះស្មារតីជួយគ្នាទៅវិញទៅមករបស់សប្បុរសជន និងពលករវៀតណាមនៅខេត្តព្រះសីហនុ ដែលបានបរិច្ចាគជួយឧបត្ថម្ភដល់ពលរដ្ឋដែលមានស្ថានភាពរស់នៅលំបាកពិសេសក្នុងសហគមន៍។ នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលនឹងបន្តសម្របសម្រួលជាមួយគណៈកម្មការប្រតិបត្តិសមាគមខ្មែរ-វៀតណាមប្រចាំនៅខេត្តនានា ដើម្បីបន្តអនុវត្តន៍សកម្មភាពដែលមានអត្ថន័យចំពោះសហគមន៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top