• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA ក្នុងការនាំចេញទៅកាន់ប្រទេសហូឡង់

នាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ទើបតែសហការជាមួយនាយកដ្ឋានទីផ្សារអឺរ៉ុប - អាមេរិក (នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) ទីភ្នាក់ងារពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសហូឡង់និងសមាគមអាជីវកម្មផលិតផលកីឡាហូឡង់ (FGSH) បានរៀបចំវេទិកាពាណិជ្ជកម្មផលិតផលកីឡាវៀតណាម - ហូឡង់ ឆ្នាំ ២០២០ តាមប្រព័ន្ធអនឡាញ។

ផលិតសម្លៀកបំពាក់នាំចេញនៅក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងពាណិជ្ជកម្ម TNG Thai Nguyen (រូបថត៖ TTXVN)


លោក Le Hoang Tai អនុប្រធាននាយកដ្ឋានជម្រុញពាណិជ្ជកម្មវៀតណាម បានមានប្រសាសន៍ថា ប្រទេសហូឡង់បានក្លាយជាដៃគូពាណិជ្ជកម្មជួរមុខគេរបស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ដោយមានទំហំពាណិជ្ជកម្មកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទាក់ទងនឹងការវិនិយោគប្រទេសហូឡង់ តែងតែជាវិនិយោគិនធំបំផុតរបស់សហភាពអឺរ៉ុបនៅវៀតណាម។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ដំណាក់កាលសហការប្រតិបត្តិការដោយសមភាពនិងផ្តល់ផលប្រយោជន៍ដូចគ្នាទៅវិញទៅមកផង ដែរ ។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងធុរកិច្ចនៃប្រទេសទាំងពីរ លោក Le Hoang Tai បានប្តេជ្ញាថា នាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនិងបង្កលក្ខណៈអំណោយផលសម្រាប់ក្រុមហ៊ុនវៀតណាមនិង ហូឡង់ក្នុងការធ្វើអាជីវកម្មរួមគ្នាផងដែរ។ ទន្ទឹមនឹងនេះដែរ លោកក៏បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគតនឹងមានសកម្មភាពសហប្រតិបត្តិការជាច្រើនបន្ថែមទៀតរវាងនាយកដ្ឋានវៀតណាមនិងសមាគម FGSH ដូចជាការធ្វើជាសហប្រធានក្នុងការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម B2B រួមទាំងព្រឹត្តិការណ៍សម្រាប់ប្រតិភូពាណិជ្ជកម្មនិងវិនិយោគនៃភាគីទាំងពីរផងដែរ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top