ព័ត៌មាន
ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៧០០ ពាន់លានដុងសម្រាប់ខេត្តចំនួន ៤ នៅភាគកណ្តាលដើម្បីជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ដឹកនាំសន្និសីទអនឡាញស្តីពីការជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ភូមិភាគកណ្តាល។ រូបថត៖ VNA
ចំនួនទឹកប្រាក់នេះគឺដើម្បីជួយមូលដ្ឋាននានាផ្តោតលើការជួយឧបត្ថម្ភនូវកន្លែងស្នាក់នៅសម្រាប់ប្រជាជន កសាងផ្ទះដែលដួលរលំឡើងវិញ និងជួសជុលផ្ទះដែលរង ការខូចខាត; រៀបចំឲ្យមានស្ថេរភាពដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានគ្រោះ ធម្មជាតិ ស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាក់ទងនឹងការអប់រំ សុខាភិបាល ការដឹក ជញ្ជូន និងប្រព័ន្ធធារាសាស្ត្រ ជាដើម។
កន្លងមក នៅចុងខែតុលា និងដើមខែវិច្ឆិកា មូលដ្ឋាននានាចាប់ពីខេត្ត Ha Tinh ដល់ខេត្ត Dak Lak បានរងផលប៉ះពាល់ជាបន្តបន្ទាប់ដោយគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ ជាពិសេសជំនន់ទឹកភ្លៀងដែលកើតឡើងក្នុងរយៈពេលវែង នៅទីក្រុង Hue និង Da Nang បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ មនុស្ស ផ្ទះសម្បែង សាលារៀន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផលិតកម្ម អាជីវកម្ម ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជន។
យោងតាមការធ្វើស្ថិតិបឋមរបស់ក្រសួងកសិកម្ម និងបរិស្ថាន គ្រោះមហន្តរាយ ធម្មជាតិនៅក្នុងតំបន់ពី Ha Tinh ដល់ Dak Lak បានបណ្តាលឱ្យមនុស្ស ៩០ នាក់ ស្លាប់និងបាត់ខ្លួន; មនុស្ស ២៧៣ នាក់រងរបួស; ការខូចខាតសរុបត្រូវបានប៉ាន់ ប្រមាណថា ឡើងដល់ជិត ២៧.៣០០ ពាន់លានដុង (ជាង ១ ពាន់លានដុល្លារអាមេរិក)៕







