• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយឧបត្ថម្ភខេត្ត ក្រុងនានាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

ខេត្ត Hai Duong បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៤ ពាន់លានដុងជូនខេត្ត Bac Ninh និងខេត្ត Bac Giang ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ជួយឧបត្ថម្ភដល់ កម្មករ និយោជិក និងពលករខេត្ត  Bac Giang


នារសៀលថ្ងៃទី ១៧ ឧសភា ក្រុមការងារនៃអគ្គសហព័ន្ធពលករវៀតណាមដឹកនាំដោយលោក Ngo Duy Hieu អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមបានអញ្ជើញជួបធ្វើការជាមួយសហភាពពលករខេត្ត Bac Ninh និងខេត្ត Bac Giang ដើម្បីពិភាក្សាអំពីស្ថានភាព និងជូនអំណោយដល់សមាជិកសហព័ន្ធកម្មករ និយោជិកនិងពលករ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ក្នុងឱកាសនេះ ក្រុមការងារបានជួយឧបត្ថម្ភដល់ កម្មករ និយោជិក និងពលករខេត្ត Bac Ninh ទឹកប្រាក់ចំនួន ១០០ លានដុង និង ខេត្ត Bac Giang ចំនួន ២០០ លានដុង។

នាថ្ងៃដដែលខេត្ត Hai Duong បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៤ ពាន់លានដុងជូនខេត្ត Bac Ninh និងខេត្ត Bac Giang ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

នៅខេត្ត Vinh Phuc វិញ គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត និងអង្គការជាសមាជិកនានា បានជំរុញការងាឃោសនា និងចលនាដល់អង្គការសហគ្រាស ស្ថាប័ន អង្គភាពនិងប្រជាជនគ្រប់រូប លើកកម្ពស់ការយល់ដឹងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

នារៀលថ្ងៃទី ១៧ខែឧសភា សម្ព័ន្ធក្រុមហ៊ុន អគ្គិសនីវៀតណាម (EVN) បានបរិច្ចាគថវិកាចំនួន ១,៥ ពាន់លានដុង ដល់ខេត្ត Bac Ninh ខេត្ត Bac Giang និងទីក្រុង Da Nang ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top