តាមនោះ ប្រជាជនចំនួន ១១០នាក់ ដែលស្ថិតក្នុងស្ថានភាពលំបាក នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៃឃុំ Phù Mỹ Bắc បានទទួលប័ណ្ណធានារ៉ាប់រងសុខភាព។ ក្នុងពេលជាមួយគ្នានេះ ស្ថាប័នធានារ៉ាប់រងវៀតណាមក៏បានផ្តល់មូលនិធិជំនួយចំនួន ៥០លានដុង សម្រាប់មូលដ្ឋាន ដើម្បីចែកចាយដល់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ជួយពួកគេឱ្យជំនះការលំបាកជាបន្ទាន់។ បច្ចុប្បន្ន ខេត្តយ៉ាឡាយ បានកៀរគរប័ណ្ណធានារ៉ាប់រងសុខភាពជាង ២០០០ សន្លឹក (មានតម្លៃប្រហែល ១,២ពាន់លានដុង) ពីការចូលរួមវិភាគទានពីធនាគារធំៗជាច្រើន ដើម្បី ជូនដល់ប្រជាជន។
កម្មវិធីជូនប័ណ្ណធានារ៉ាប់រងសុខភាព គឺជាផ្នែកមួយនៃផែនការកៀរគរសង្គម ដើម្បីជូមប័ណ្ណធានារ៉ាប់រងសុខភាពប្រមាណ ៤០.០០០ សន្លឹក ដល់ប្រជាជនដែលមានជីវភាពខ្វះខាតទូទាំងប្រទេស។ ប័ណ្ណទាំងនេះនឹងបន្តចែកចាយដល់មូលដ្ឋាននានាទូទាំងប្រទេស ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៥ ខែធ្នូ ដោយផ្តល់អាទិភាពដល់តំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់៕







