• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាលើកដំបូង សម័យប្រជុំលើកទី៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានតភ្ជាប់បណ្តាញជាមួយខេត្ត-ក្រុងចំនួន៦៣ ទូទាំងប្រទេស

នាព្រឹកថ្ងៃទី១០ ខែមីនា នៅវិមានរដ្ឋសភា សម័យប្រជុំលើកទី៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រារព្ធឡើងជាផ្លូវការ។ ជាមួយគណៈប្រតិភូសមាជិកសភារបស់ខេត្ត ក្រុង ចំនួន ៦៣ នៅថ្ងៃទី១៦ ខែមីនា); ដំណាក់កាលទី ២ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។
  សម័យប្រជុំលើកទី ៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ quochoi.vn)  
     ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំលើកទី ៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ quochoi.vn)  

កិច្ចប្រជុំនេះធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី  បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ (ក្នុងនោះ ជាលើកដំបូង សកម្មភាពសួរដេញដោលក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងនៅបន្ទប់ប្រជុំ Dien Hong នៃវិមានរដ្ឋសភា និងភ្ជាប់បណ្តាញទូរទស្សន៍អនឡាញជាមួយគណៈប្រតិភូសមាជិកសភារបស់ខេត្ត ក្រុង ចំនួន ៦៣ នៅថ្ងៃទី១៦ ខែមីនា); ដំណាក់កាលទី  នឹងធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។

ប្រការគួរឲ្យកត់សម្គាល់ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានចំណាយពេល១ថ្ងៃធ្វើការ ដើម្បីរៀបចំការសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមាជិកសភាចំពោះសមាជិករដ្ឋាភិបាលចំនួនពីររូប។  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien និងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Tran Hong Ha នឹងផ្តល់ចម្លើយសំខាន់ៗ នៅក្នុងសម័យសួរដេញ ដោលដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៥។

ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា៖ទន្ទឹមនឹងការអនុវត្តនិងការត្រួតពិនិត្យ តាមប្រធានបទកំពូលរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ការផ្លាស់ប្តូរជាវិជ្ជមាននៃសកម្មភាពសួរដេញដោល-ឆ្លើយសំណួរដេញដោលបានអះអាងថា នេះជាសកម្មភាពត្រួតពិនិត្យដោយផ្ទាល់ និងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋសភា រួមចំណែករីកសាយភាយសកម្មភាពប្រកបដោយភាពច្នៃប្រឌិត ក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរសកម្មភាពត្រួតពិនិត្យ ធ្វើឲ្យប្រតិបត្តិការរបស់រដ្ឋសភាច្បាមជាប់ស្ថានភាពជាក់ស្តែងនិងដង្ហើមនៃជីវភាព។ ជាមួយគ្នានោះ បំពេញសេចក្តីប្រាថ្នា និងតម្រូវការរបស់ប្រជាពលរដ្ឋនិងម្ចាស់ឆ្នោត ដើម្បីកសាងរដ្ឋ នីតិរដ្ឋ សង្គមនិយមរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន

នៅព្រឹកថ្ងៃទី១០ ខែមីនានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពលើភាពចាំបាច់នៃការផ្សព្វ ផ្សាយឲ្យប្រើប្រាស់នូវបទបញ្ជានិងនីតិវិធីសម្រាប់ពិចារណា និងសម្រេចបញ្ជូនអ្នកញៀនថ្នាំអាយុចាប់ពី១២ ឆ្នាំដល់ក្រោម១៨ឆ្នាំ ទៅកាន់គ្រឹះស្ថានបន្សាបជាតិពុលដោយចាប់បង្ខំ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កសាង​ខ្សែព្រំដែន​វៀតណាម​-​កម្ពុជាសន្តិភាព មិត្តភាព និង​អភិវឌ្ឍ​ប្រកបដោយចីរភាព

កសាង​ខ្សែព្រំដែន​វៀតណាម​-​កម្ពុជាសន្តិភាព មិត្តភាព និង​អភិវឌ្ឍ​ប្រកបដោយចីរភាព

នាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងចរចា ដើម្បីដោះស្រាយការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនលើខ្សែព្រំដែន ប្រមាណ ១៦% នៅសល់។

Top