ព័ត៌មាននេះ ត្រូវបានក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រកាសនាថ្ងៃទី ១៩ ខែធ្នូ នៅក្នុងសន្និសីទបូកសរុបការងាររបស់ក្រសួង ដែលបានធ្វើឡើងនៅទីក្រុងហាណូយ។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី ផាន់ ធី ថាំង គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញសរុបរបស់វៀតណាមបានឈានដល់ ៨៨៣,៧ ពាន់លានដុល្លារអាមេរិក។ តួរលេខនេះត្រូវរំពឹងថានឹងឈានដល់ ៩២០ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំនេះ។ ជាមួយនឹងកំណត់ត្រាថ្មីនេះ វៀតណាមនឹងចូលរួមក្នុងក្រុមមហាអំណាចពាណិជ្ជកម្មពិភពលោកទាំង ១៥ ដែលបង្កើតជាចំណុចចាប់ផ្តើមថ្មីសម្រាប់កំណើនសេដ្ឋកិច្ច។
ក្នុងចំណោមនោះ ការនាំចេញត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៤៧០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ វៀតណាមបន្តរក្សាអតិរេកពាណិជ្ជកម្មរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៦ ដែលរួមចំណែកដល់ប្រភពរូបិយប័ណ្ណបរទេសដែលមានស្ថិរភាព កាត់បន្ថយសម្ពាធលើអត្រាប្តូរប្រាក់ និងពង្រឹងទុនបម្រុងប្តូរប្រាក់បរទេសជាតិ៕






