• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លៀសនិងណែនាំឲ្យប្រជាជនការពារនិងចៀសវាងទឹកភ្លៀង ទឹកជំនន់និងសម្ពាធទាបត្រូពិក


លោក Tran Quang Hoai អនុប្រធានគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមគ្រប់គ្រងការបង្ការ
និងទប់ទល់គ្រោះមហន្តរាយធម្មជាតិ ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP)

 

រហូតដល់រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ព្យុះទីហ្វុង LINFA បណ្តាលឱ្យមនុស្សចំនួន ១៨ ត្រូវស្លាប់ មនុស្សចំនួន ១៤ នាក់បាត់ខ្លួន និងបណ្តាលការខូច ខាតផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់។

នៅឯកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ បញ្ជាណែនាំមជ្ឈឹមគ្រប់គ្រងការបង្ការនិងទប់ ទល់គ្រោះមហន្តរាយ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១២ ខែតុលានៅទីក្រុងហាណូយ សនាជិកនានាបានសង្កត់ធ្ងន់លើការជំនះជាបន្ទាន់ នូវ ផលប៉ះពាល់បណ្តាលមកពីព្យុះនិងទឹកជំនន់ LINFA ក៏ដូចជា តាម ដានជាប់ស្ថាន ភាពទឹកភ្លៀង ទឹកជំនន់និងសម្ពាធត្រូពិក ទំនងជានឹងបោកបក់ទៅជាព្យុះនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីព្រមានដល់ប្រជាជនជាបន្ទាន់។

រហូតដល់រសៀលថ្ងៃទី ១២ តុលា ព្យុះទីហ្វុង LINFA បណ្តាលឱ្យមនុស្សចំនួន ១៨ ត្រូវស្លាប់ មនុស្សចំនួន ១៤ នាក់បាត់ខ្លួន និងបណ្តាលការខូចខាតផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់។ លោក Tran Quang Hoai អនុប្រធានគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមគ្រប់គ្រងការបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា៖ “ផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិនៅតែធំទូលាយ ដូច្នេះសូមបន្តតាមដានជាប់ស្ថានភាពគ្រោះមហន្តរាយ ហើយផ្តល់ព័ត៌មាននិងការណែនាំដល់អាជ្ញាធរនិងប្រជាជនឱ្យបានទាន់ពេលវេលា។ អ្វីៗដែលសំខាន់បំផុតនាពេលបច្ចុប្បន្ននេះគឺដើម្បីធានាបាននូវសុវត្ថិភាព អាយុជីវិតរបស់ប្រជាជន ដោយមានវិធានការជម្លៀសប្រជាជនក្នុងតំបន់ដែលមានគ្រោះថ្នាក់។ ទន្ទឹមនឹងនេះ  ត្រូវតែធានានូវស្បៀងអាហារនិងតម្រូវការចាំបាច់ រួមទាំងផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជននៅតំបន់រងគ្រោះផងដែរ”៕

តាម  VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top