• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជនរួមជាតិខ្មែរខេត្ត Soc Trang ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

ក្រោមប្រធានបទ “​សាមគ្គីគ្នាដើម្បីការអភិវ​ឌ្ឍនាអនាគត” នាយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ​​២០១៨ នៅវត្ត B​ung Tol Sa ​ស្រុក Tran De គណៈកម្មាធិការប្រជា​ជនខេត្ត Soc​ Trang ភាគខាងត្បូងវៀ​តណាម បានរៀបចំកម្ម​វិធី​អំណ​រ​សាទ​របុណ្យចូលឆ្នាំថ្មីប្រពៃណី២​០១៨ ដោយមានការចូលរួមរបស់​ថ្នាក់ដឹកនាំខេត្តអ្នកមុខអ្នក​ការ និង​ជន​រួម​​ជាតិ​ខ្មែរ នៅតំបន់។
 ​
កម្មវិធីឆ្នាំនេះមានសកម្មភាពដ៏​ផុសផុលជាច្រើន ហើយពោរពេញទៅដោយចរិត​លក្ខណៈប្រពៃណីខ្មែរដូចជា៖ ​ពិធី​សែន​​ព្រេនទេ​វតាឆ្នាំថ្មី ការរាំឆៃយ៉ាំ ការច្រៀ​ងបទចម្រៀងជាភាសាវៀតណាម​និងខ្មែរ ព្រមទាំង​ការឃោសនា​គោល​​នយោបាយ​របស់បក្សនិងរដ្ឋ ក៏ដូ​ចជាការយក​ចិត្តទុក​ដាក់​របស់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដល់ជន​រួមជាតិ​ខ្មែរ​នៅ​តំ​បន់​ផង​ដែរ​។
 
ក្នុងឱកាស​នេះ ថ្នាក់ដឹកនាំខេត្ត​និងស្រុក បានជូន​អំណោយ​បុណ្យចូល​ឆ្នាំថ្មីចំពោះ​ព្រះសង្ឃ​និង​ពុទ្ធសាសនិក​នៅវត្ត​ Bung Tol Sa ហើយគណៈចាត់តាំងបានប្រគ​ល់ផ្ទះមេត្តាធម៌ចំនួន១០ខ្ន​ងជូនចំពោះ​គ្រួសារ​ខ្មែរក្រី​ក្រចំ​នួន​​១០គ្រួ​ និងប្រគល់អំណោយចំនួន​១០ចំណែ​កជូន ចំពោះគ្រួសារខ្មែរជាគំរូ​នៅតំបន់ ផ​ងដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។

Top