ក្រោយពីការបោកបក់ចំនួន ៨ លើក ខ្យល់ព្យុះនេះបានបំផ្លិចបំផ្លាញផ្ទះសម្បែង កាត់ផ្ដាច់ការធ្វើចរាចរណ៍នៅតាមបណ្ដាខេត្តភាគកណ្ដាលនិងភាគខាងត្បូងហ្វីលីពីន ព្រមទាំងបង្កឡើងទឹកជំនន់ ការបាក់ស្រុតដីធ្វើឲ្យមនុស្សចំនួនជាង៧លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង ។
|
ផ្ទះសម្បែងរបស់ប្រជាជននៅខេត្ត Cebu ត្រូវបំផ្លិចបំផ្លាញដោយខ្យល់ព្យុះ រ៉ាយ។ (រូបថត៖ AFP) |
យោងតាមតួរលេខនៃក្រុមប្រឹក្សាជាតិគ្រប់គ្រងនិងកាត់បន្ថយហានិភ័យដោយគ្រោះមហន្តរាយធម្មជាតិរបស់ហ្វីលីពីនបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងរ៉ាយនៅហ្វីលីពីនបានកើនឡើងដល់៣៨៩នាក់ ហើយមានមនុស្សចំនួន៦៤នាក់បាត់ខ្លួន ខណៈដែលមនុស្សចំនួន១.១៤៦នាក់ទៀតបានរងរបួស។ ខ្យល់ព្យុះរ៉ាយបានបោកបក់មកលើហ្វីលីពីនជាលើកដំបូងកាលពីថ្ងៃទី១៦ ខែធ្នូ ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ហើយកម្លាំងខ្យល់ឡើងដល់ទៅ ១៦៨ គីឡូម៉ែត្រ/ម៉ោង ស្មើនឹងខ្យល់ព្យុះកម្រិតទី៥។ ក្រោយពីការបោកបក់ចំនួន ៨ លើក ខ្យល់ព្យុះនេះបានបំផ្លិចបំផ្លាញផ្ទះសម្បែង កាត់ផ្ដាច់ការធ្វើចរាចរណ៍នៅតាមបណ្ដាខេត្តភាគកណ្ដាលនិងភាគខាងត្បូងហ្វីលីពីន ព្រមទាំងបង្កឡើងទឹកជំនន់ ការបាក់ស្រុតដី ធ្វើឲ្យមនុស្សចំនួនជាង៧លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង។ នេះជាខ្យល់ព្យុះទី១៥និងធំបំផុតដែលបោកបក់មកលើប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បានអំពាវនាវឲ្យអ្នកជម្លៀសខ្លួនពីខ្យល់ព្យុះ រក្សាវិធានការសុខាភិបាលដើម្បីបង្ការប្រឆាំងជម្ងឺរាតត្បាត។ ខ្យល់ព្យុះបានប៉ះពាល់ដល់បន្ទប់ពិសោធន៍កូវីដ-១៩ ចំនួន ៦២ កន្លែងនៅហ្វីលីពីន ហើយបានធ្វើឲ្យខ្ជះខ្ជាយវ៉ាក់សាំងរាប់ពាន់ដូសដោយសារការដាច់ចរន្តអគ្គីសនី។ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធានាថា រដ្ឋាភិបាលនឹងផ្ដល់ជំនួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារខ្យល់ព្យុះ។ មុននោះ មេដឹកនាំហ្វីលីពីនរូបនេះបានសន្យាឧបត្ថម្ភថវិកាចំនួន៤០លានដុល្លាអាមេរិកសម្រាប់តំបន់នានាដែលរងការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះ។ ប្រទេសជាច្រើនក៏បានសន្យាផ្ដល់ជំនួយដល់ហ្វីលីពីនដើម្បីជំនះលើផលវិបាកផងដែរ រួមមានអាមេរិក កាណាដា ចិន កូរ៉េខាងត្បូង។ ល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម