• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ២០២៥ គឺជាឆ្នាំពិសេសមួយដែលគូសសញ្ញារយៈពេល ៣០ ឆ្នាំ នៃទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក

នៅក្នុងសារដែលបានផ្ញើទៅកាន់សារព័ត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Marc Knapper បានអះអាងថា ក្នុងឆ្នាំ២០២៥ វៀតណាម និងសហរដ្ឋ អាមេរិក មានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុង វិស័យពាណិជ្ជកម្ម វប្បធម៌ ការអប់រំ បច្ចេកវិទ្យាឌីជីថល និងជំនួយមនុស្សធម៌។

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Marc Knapper។ (រូបថត៖ Thong Nhat/TTXVN)
សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ១,៧៥ លានដុល្លារដល់វៀតណាម ដើម្បីឆ្លើយតបទៅនឹងផលវិបាកនៃព្យុះ និងទឹកជំនន់ជាច្រើននៅភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម។ លើសពីនេះ ប្រទេសទាំងពីរបានរៀបចំកម្មវិធី "មិត្តភក្តិប៉ាស៊ីហ្វិក" លើកដំបូងរវាងកងទ័ពជើងគោកសហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិកនិងខេត្តក្វាងទ្រី និងសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងការដោះស្រាយការបំពុល ឌីអុកស៊ីននៅអាកាសយានដ្ឋាន បៀនហ័រផងដែរ។
ទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ច សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញឈាន មុខគេ និងជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាម។ ប្រទេសទាំងពីរកំពុងសហការ យ៉ាងជិតស្និទ្ធក្នុងវិស័យបច្ចេកវិទ្យាឌីជីថលជាមួយកម្មវិធីពីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនអាមេរិកដូចជា Meta, Google, NVIDIA, Qualcomm និង AWS។
នៅក្នុងវិស័យវប្បធម៌ លោកឯកអគ្គរដ្ឋទូត Marc Knapper បានលើកឡើងពីពិធី បុណ្យមិត្តភាពចំនួនបួន ដែលបានប្រារព្ធឡើងនៅទូទាំងប្រទេសវៀតណាម។ សហរដ្ឋអាមេរិកក៏បានចេញផ្សាយរបាយការណ៍ពិសេសមួយក្រោមចំណងជើងថា “វៀតណាមមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកក៏មាន សារៈសំខាន់ចំពោះវៀតណាមដែរ”។
វៀតណាមក៏បានក្លាយជាប្រទេសដែលមានចំនួននិស្សិតធំទី ៥ នៅអាមេរិក ដោយមាននិស្សិតចំនួន ៣៦.០០០ នាក់៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

តភ្ជាប់និងស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ឥណ្ឌា

តភ្ជាប់និងស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ឥណ្ឌា

កាលពីថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌាប្រចាំនៅវៀត ណាមបានរៀបចំសិក្ខាសាលាអំពីទេសចរណ៍ឥណ្ឌា។

Top