• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តា​ប្រទេស

នារសៀលថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត លោក Mohammed Ismaeil A. Dahlwy និងឯកអគ្គរដ្ឋទូត Mong Meynardo Los Banos Montealegre នៃប្រទេសហ្វីលីពីន ដែលបានមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។

លោកប្រធានរដ្ឋ លឿង គឿង និងឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត លោក Mohammed Ismaeil A. Dahlwy ។ រូបថត៖VNA

ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត លោក Mohammed Ismaeil A. Dahlwy លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា អារ៉ាប៊ីសាអូឌីតគឺជាដៃគូសំខាន់មួយរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់តំណែងជាឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការវៀតណាម-អារ៉ាប៊ីសាអូឌីតសម្រេចបាននូវវឌ្ឍនភាពវិជ្ជមានជាច្រើនលើគ្រប់វិស័យ។ លោកប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរគួរតែខិតខំបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការនៅកម្រិតថ្មីមួយ ហើយបានសម្តែងក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូតនឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរនាពេលអនាគត។

លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Meynardo Los Banos Montealegre ។ រូបថត៖ VNA

ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Meynardo Los Banos Montealegre លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់ឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្វីលីពីន; ដោយចាត់ទុកថា ភាគីទាំងពីរត្រូវពង្រឹងការអនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់; ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងសម្តែងក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូតនឹងបន្តយកចិត្តទុកដាក់ និងចូលរួមចំណែកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

តភ្ជាប់និងស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ឥណ្ឌា

តភ្ជាប់និងស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ឥណ្ឌា

កាលពីថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌាប្រចាំនៅវៀត ណាមបានរៀបចំសិក្ខាសាលាអំពីទេសចរណ៍ឥណ្ឌា។

Top