• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំនួនភ្ញៀវទេសចរនៅខេត្តក្រុងជាច្រើនកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលឈប់សម្រាកក្នុងឱកាសថ្ងៃទី៣០ មេសា និងទី១ ឧសភា

ព័ត៌មានពីមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា ក្នុង ឱកាសឈប់សម្រាកកន្លងមក ខេត្តនេះបានទទួលភ្ញៀវទេសចរជាង ៤ ម៉ឺននាក់ កើន ឡើងជាងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះមានភ្ញៀវអន្តរជាតិ ជាង ១៣០០ នាក់។

នៅខេត្ត Tra Vinh មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានឲ្យដឹងថា ក្នុងរយៈ ពេលឈប់សម្រាកកន្លងមក ចំនួនភ្ញៀវទេសចរមកកាន់ខេត្ត Tra Vinh កើនឡើងយ៉ាង ខ្លាំង។ ក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៣ ឧសភា) ខេត្តបាន ទទួលភ្ញៀវទេសចរប្រហែល ៨៥ ពាន់នាក់ (កើនឡើងជាង ៥ម៉ឺន នាក់បើធៀបនឹង ឆ្នាំមុន); ក្នុងនោះចំនួនភ្ញៀវអន្តរជាតិកើនជិត៥ដង បើធៀបនឹងរយៈពេលឈប់សម្រាកឆ្នាំមុន។ ប្រាក់ចំណូលសរុបសម្រេចបានជាង ៤៦ ពាន់លានដុង (ជិត ២ លានដុល្លារ អាមេរិក)។
ក្រៅពីការទស្សនាសារមន្ទីវប្បធម៌ជនជាតិខ្មែរ ភ្ញៀវទេសចរក៏មានឱកាស ទស្សនាការតាំងពិព័រណ៌ “Con Dao - Tra Vinh តភ្ជាប់ជាមួយវប្បធម៌និងទេសចរណ៍”។ ក្រៅពីនោះ វិហារលោកប្រធានហូជីមិញ តំបន់ទេសចរណ៍អេកូឡូស៊ី Huynh Kha តំបន់រមណីយដ្ឋានថ្នាក់ជាតិស្រះ Ba Om តំបន់ទេសចរណ៍សហគមន៍ Con Chim ក៏ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា និងទទួលបទពិសោធន៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top