• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំណុចថ្មីជាច្រើនរបស់ Festival ផ្កា Da Lat ឆ្នាំ ២០២២

ខេត្ត Lam Dong ទើបបានចេញផែនការរៀបចំ Festival ផ្កា Da Lat លើកទី ៩ ឆ្នាំ ២០២២ ក្រោមប្រធានបទ "Da Lat - ទីក្រុងនៃរដូវផ្កាទាំងបួន" ដែលគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាដល់ថ្ងៃទី ៣១ ខែធ្នូ។
   Festival ផ្កា Da Lat លើកទី ៨ (រូបថត៖ qdnd.vn)  

Festival ផ្កា Da Lat លើកទី ៩ - ឆ្នាំ ២០២២ មានចំណុចលេចធ្លោ និងភាពខុសគ្នាជាច្រើនបើធៀបនឹង Festival ផ្កា Da Lat មុនៗ ហើយ Festival ផ្កា ឆ្នាំនេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ខែ (ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាដល់ថ្ងៃទី ៣១ ខែធ្នូ)។ Festival នេះនឹងប្រារព្ធឡើងជាលក្ខណៈទ្រង់ទ្រាយធំនៅទូទាំងស្រុក និងក្រុងក្នុងខេត្ត។ មានកម្មវិធីសំខាន់ៗចំនួន ១០ ដែលបានប្រារព្ធឡើងក្នុង Festival នេះ រួមមានៈកម្មវិធីសិល្បៈពិសេសដើម្បីប្រកាស Festival ផ្កា Da Lat លើកទី ៩ ឆ្នាំ  ២០២២; កម្មវិធីសិល្បៈទទួលអំណរបុណ្យចូលឆ្នាំសកល ២០២៣; លំហផ្កា; កម្មវិធីនៃមហោស្រពតន្ត្រីដើម្បីអបអរសាទរ Festival ផ្កា; ការបង្ហាញម៉ូដសម្លៀកបំពាក់សូត្រ - ផ្លូវបេតិកភណ្ឌ និងពិពណ៌ "ឋានសួគ៌ Tay Nguyen"; ការតាំងពិព័រណ៍ផ្កា និងរុក្ខជាតិផ្កាអន្តរជាតិ; សន្និសីទលើកកំពស់ការវិនិយោគនៅខេត្ត Lam Dong។

Festival ផ្កា Da Lat គឺជាសកម្មភាពវប្បធម៌ និងទេសចរណ៍ដ៏សំខាន់ដែលបានប្រារព្ធឡើងរៀងរាល់ ២ ឆ្នាំម្តង ដើម្បីផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ និងជំរុញតម្រូវការទេសចរណ៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចុះពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យគម្រោងការណ៍សំខាន់ៗនៅខេត្ត Binh Duong។

Top