• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចូលរួម ARF ២៦៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ស្នើអោយលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN) 
 

 អញ្ជើញថ្លែងក្នុងវេទិកាតំបន់អាស៊ានលើកទី ២៦ (ARF-២៦) នោះ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជារដ្ឋមន្ត្រី​ការបរទេសវៀតណាម លោ​ក Pham Binh Minh បានវាយតម្លៃខ្ព​ស់ចំពោះ​តួនាទីរបស់ ARF ក្នុងការពង្រឹង​កិច្ច​សន្ទនានិងកិច្ចសហប្រតិ​បត្តិការលើបញ្ហាសន្តិសុខ-​នយោបាយ ដែលមាន​ការយក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីទប់​ទល់នឹងបញ្ហាប្រឈម​ក្នុងតំបន់។ 
 
ដើម្បីបង្កើន​លទ្ធភាពបន្សំាជាមួយបរិយាកាសសន្តិសុខដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ លោក​ឧបនាយក​រដ្ឋមន្រ្តីបានស្នើអោយបង្កើតចក្ខុវិស័យអភិវឌ្ឍន៍ថ្មីសម្រាប់វេទិកាតំបន់អាស៊ាន (ARF) ដោយ​ដើរ​ទន្ទឹម​ជាមួយកម្មវិធីធ្វើសកម្មភាពនៃវេទិកានេះ ដោយចាត់ទុក នេះជាលទ្ធផលសំខាន់ ត្រូវសម្រេច​បាន​ក្នុង​ឆ្នាំ​ ២០២០។
 
ទាក់​ទងនឹងស្ថានភាពនៅសមុទ្រខាងកើត ថ្វីត្បិតតែបានទទួលស្គាល់ចំពោះរាល់ការវិវឌ្ឍន៍ក្នុងការចរចា COC ក្តី ​ប៉ុន្តែ លោកឧបនាយករដ្ឋមន្ត្រី នៅតែមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះ​សកម្មភាព​ឯក​តោភាគី​និង​​ឧប្បត្តិហេតុធ្ងន់ធ្ងរ ដែលកំពុងបន្តកើតមាននៅសមុទ្រខាងកើត ជាពិសេសគឺ​ទង្វើ​ដែល​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​​លើ​សិទ្ធិ​អធិបតេយ្យភាព និងយុត្តាធិការរបស់បណ្តាប្រទេសឆ្នេរសមុទ្រ។
 
តាម​នោះលោកឧបនាយករដ្ឋមន្រ្តីបានស្នើអោយប្រទេសនានាអោយលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ក្នុង​នោះមាន​សិទ្ធិនិងផលប្រយោជន៍របស់ប្រទេសឆ្នេរសមុទ្រ ដោយយោងតាម UNCLOS ១៩៨២។ ម្យ៉ាង​វិញ​ទៀត​​ ត្រូវអនុវត្តន៍យ៉ាងគ្រប់គ្រាន់និងពេញលេញ នូវ DOC រួមទាំងរក្សាបរិយាកាសងាយស្រួល ដើម្បី​ជួយ​ឧបត្ថម្ភ​ដំណើរ​ការចរចា សំដៅសម្រេចបានក្រមប្រតិបត្តិជាក់ស្តែងមួយ​ ប្រកបដោយប្រសិទ្ធភាព៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អាណិកជនវៀតណាមនៅឯបរទេស ចូលរួមអបអរសាទរបុណ្យតេតប្រពៃណី ឆ្នាំ២០២៥

អាណិកជនវៀតណាមនៅឯបរទេស ចូលរួមអបអរសាទរបុណ្យតេតប្រពៃណី ឆ្នាំ២០២៥

នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំកម្មវិធី “ជួបប្រាស្រ័យជាមួយប្រជាជនវៀតណាមនៅឯបរទេស អបអរសាទរនិទាឃរដូវឆ្នាំ ២០២៥"។ គណៈប្រតិភូអាណិកជនវៀតណាមជាង១ពាន់នាក់មកពីប្រទេស និងតំបន់ដែនដីរាប់សិបកន្លែង បានមកទីក្រុង ដើម្បីចូលរួមជំនួបនេះ។

Top