• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចុះសួរសុខទុក្ខ និងជូនអំណោយដល់បងប្អូនជនជាតិខ្មែរ ក្នុងឱកាសពិធីបុណ្យសែនដូនតា

ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិខ្មែរ នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ លោក Do Thanh Binh លេខាគណៈកម្មាធិការបក្សទីក្រុង Can Tho បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរ និងជូនអំណោយដល់ព្រះតេជគុណ ព្រះសង្ឃ និងគណៈអភិបាលវត្តឃ្លាំង និងវត្តសំរោង នៅខ័ណ្ឌ Soc Trang។
គណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនអំណោយដល់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho។ រូបថត៖ VNA

គណៈប្រតិភូក៏បានចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារកម្មាភិបាល គ្រួសារគំរូ និងជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិខ្មែរ; ចុះសួរសុខទុក្ខនិងជូនអំណោយដល់គណៈនាយកនិងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។

នៅកន្លែងទាំងនេះ លេខាគណៈកម្មាធិការបក្សទីក្រុង Can Tho លោក Do Thanh Binh បានសាកសួរសុខទុក្ខនិងអបអរសាទរដល់បងប្អូនជនជាតិខ្មែរនៅមូលដ្ឋាន ក្នុងឱកាសពិធីបុណ្យសែនដូនតា។ លោកសង្ឃឹមថា នាពេលខាងមុខ បណ្តាអ្នកមុខអ្នកការសាសនា និងព្រះសង្ឃនឹងបន្តលើកតម្កើងតួនាទីជាស្នូលនៃសាមគ្គីភាពនៅមូលដ្ឋាន លើកទឹកចិត្ត ផ្សព្វផ្សាយនិងណែនាំប្រជាជនឱ្យចូលរួមផលិតកម្មយ៉ាងសកម្ម រួមចំណែកថែរក្សានិងស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន អនុវត្តន៍ឲ្យបានល្អនូវគោលការណ៍ “ល្អផ្លូវលោក ល្អផ្លូវធម៌” និងឆ្ពោះទៅរកសង្គមវិបុលភាព ស៊ីវិល័យ និងសុភមង្គល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមលោក សុនសៃ ស៊ីផាន់ដូន និងបានអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី បី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦។

Top