• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនលើកលែងពន្ធបំពេញបន្ថែមលើទំនិញចំនួន ៦៩៦ ប្រភេទ ដែល​នាំចូល​ពីសហរដ្ឋអាមេរិក

នេះគឺជាដំណាក់កាលលើកលែងពន្ធលើកទី ៣ ដែលចិនបានអនុវត្តន៍ចំពោះទំនិញនាំចូលពីអាមេរក ហើយជាដំណាក់កាលលើកលែងពន្ធធំបំផុតតាំងពីរមុនមក។

នាថ្ងៃទី ១៨ ខែកុម្ភៈ ចិនបានប្រកាសលើកលែងពន្ធបំពេញបន្ថែមទៅលើទំនិញចំនួន ៦៩៦ ប្រភេទរបស់អាមេរិក ក្នុងបរិបទដែលទីក្រុង ប៉េកាំងកំពុងស្វែងរកវិធីអនុវត្តន៍យ៉ាងពេញលេញនូវរាល់ការសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន - អាមេរិកសម្រាប់ដំណាក់កាលទី ១ បើទោះបីជាទទួលរងផលប៉ះពាល់ដ៏ធំធេងនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើម  Covid – 19 ក៏ដោយ។ នេះគឺជាដំណាក់កាលលើកលែងពន្ធលើកទី ៣ ដែលចិនបានអនុវត្តន៍ចំពោះទំនិញនាំចូលពីអាមេរក ហើយជាដំណាក់កាលលើកលែងពន្ធធំបំផុតតាំងពីរមុនមក។

សណ្តែកសៀងបន្ទាប់ពីប្រមូលផល (រូបថត៖ TTXVN)


ទំនិញរបស់អាមេរិកដែលនឹងត្រូវលើកលែងពន្ធបំពេញបន្ថែមលើកនេះ រួមមាន៖ ផលិតផលកសិកម្មនិងថាមពលសំខាន់ៗ ដូចជា៖ សាច់ជ្រូក សាច់គោ សណ្តែកសៀង ឧស្ម័នធម្មជាតិ និងប្រេងឆៅ ដែលធ្លាប់ត្រូវបានយកពន្ធ ខណៈពេលដែលភាគីទាំងពីមានសង្គ្រាមពាណិជ្ជកម្ម។ មុខទំនិញផ្សេងទៀតដែលត្រូវបានលើកលែងពន្ធបំពេញបន្ថែមលើកនេះរួមមាន៖ ឧបករណ៍វេជ្ជសាស្ត្រ ឱសថ និងលោហធាតុជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top