• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនប្តេជ្ញា ប្រដេញតាមគោលនយោបាយបើកចំហសេដ្ឋកិច្ច

នៅថ្ងៃទី៤ ខែវិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថា ទីក្រុងប៉េកាំងនឹងរក្សាគោលនយោបាយបើកចំហសេដ្ឋកិច្ចរបស់ខ្លួន។
  កំពង់ផែកុងតឺន័រក្នុងខេត្ត Shandong ចិន ថ្ងៃទី២៦ ខែមករា។ (រូបថត៖ THX/TTXVN)  

នៅក្នុងសុន្ទរកថារបស់លោក ផ្ញើរទៅកាន់ការតាំងពិព័រណ៍នាំចូល និងនាំចេញអន្តរជាតិចិនលើកទី៥ ដែលប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ លោក Xi Jinping បានអះអាងថា ប្រទេសចិនប្រដេញតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ នៅពេលបើកចំហសេដ្ឋកិច្ចរបស់ខ្លួន និងស្របតាមផែនទីផ្លូវ សកលភាវូបនីយកម្មសេដ្ឋកិច្ច។ លោកបានឲ្យដឹងថា ប្រទេសនេះនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតទីផ្សារក្នុងស្រុកដ៏រឹងមាំ បង្កើនពាណិជ្ជកម្មទំនិញ បង្កើតយន្តការថ្មីសម្រាប់ពាណិជ្ជកម្មក្នុងវិស័យសេវាកម្ម និងបង្កើនការនាំចូលផលិតផលគុណភាពខ្ពស់។ លោកបានសង្កត់ធ្ងន់ថា ចិននឹងសម្របសម្រួលជាមួយប្រទេសនិងភាគីទាំងអស់ ដើម្បីចែករំលែកឱកាសនៅក្នុងទីផ្សារដ៏ធំធេងរបស់ខ្លួន។

ការតាំងពិព័រណ៍នាំចូល និងនាំចេញអន្តរជាតិចិន បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ដោយទាក់ទាញការចូលរួមពីក្រុមហ៊ុនជាង ២.៨០០ មកពី ១២៧ ប្រទេស និងតំបន់។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបរទេសជាច្រើននឹងផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៃខឿនសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។

Top