• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនប្តឹងអាមេរិកឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពីការដាក់ពន្ធនាំចូលលើខ្លួន

 ក្រសួងពាណិជ្ជកម្មចិន នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បានលើកឡើងថា ចិន​បាន​ដាក់​ពាក្យ​ប្តឹង​សហរដ្ឋ​អាមេរិក​ឡើង​កាន់​អង្គការពាណិជ្ជកម្មពិភពលោក ​(WTO)  ចំពោះការ យកពន្ធនាំចូលលើផ​លិត​ផលរបស់ខ្លួន។ 

ក្រសួង​ពាណិជ្ជកម្មចិនបាននិយាយថា វិធានការពន្ធដារបស់​សហរដ្ឋ​អាមេរិក​ដើរផ្ទុយ​ទៅនឹង​សេចក្តី​ឯកភាព​គ្នារវាង​មេដឹកនាំ​នៃប្រទេសទាំងពីរ នៅខាងក្រៅសន្និសី​ទ G20 នៅទីក្រុងអូសាកា ប្រទេស​ជប៉ុន​ កាល​ពី​ចុង​ខែមិ​ថុនា​។ ក្រសួងពាណិជ្ជកម្មចិនក៏បា​នអះអាងថា ចិននឹងការពារសិទិ្ធស្របច្បា​ប់​របស់ខ្លួន ក្រោម​បទប្បញ្ញត្តិ​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក។

សូម​គូសបញ្ជាក់ថា ពីថ្ងៃទី១ ខែកញ្ញា សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពន្ធចំនួន ១៥% ទៅលើទំនិញ​មួយ​ចំនួន​​ដែលនាំចូលពីប្រទេសចិន ដោយមានតម្លៃ ១២៥ពាន់ លានដុល្លាអាមេរិក ក្នុងនោះមាន ស្បែកជើង នាឡិកា​ឆ្លាតវៃ និងទូរទស្សន៍អេក្រង់រាបស្មើ។ ក្នុងពេលជាមួយគ្នានោះ ភាគីចិនក៏បានដាក់ពន្ធលើទំនិញពី ៥-១០% ទៅ​លើ ទំនិញមានតម្លៃ ៧៥ ពាន់លានដុល្លារអាមេរិក ដោយបែងចែកជាពីរដំណាក់កាលដាច់គ្នា ពោលគឺ ចាប់ពីថ្ងៃទី​ ១ ខែកញ្ញា និងចាប់ពីថ្ងៃទី ១៥ ខែធ្នូ តែម្តង៕

 

តាម VOV​5 - វិទ្យុសំឡេងវៀតណាម​
 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក

ក្នុងដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សារួមកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ និងធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក។

Top