• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមបង្កើនទំនុកទុកចិត្តនយោបាយ


 អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋចិន លោក  Xi Jinping 

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ​២០១៨​ នៅទីក្រុង​ហាណូយ បានប្រារព្ធឡើងពិធី​រំលឹកខួ​បអនុ​ស្សាវរីយ៍​លើក​ទី​៦៨ ឆ្នាំ​ទិវាបង្កើត​ទំនាក់ទំនងការទូតវៀ​តណាម​-ចិន (ថ្ងៃទី ១៨ មករា ​ឆ្នាំ ១៩៥០-ថ្ងៃទី ​១៨ មករា ​ឆ្នាំ ២០១៨)។ អញ្ជើញ​ចូលរួម​ពិធីនេះមាន​ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋ​មន្ត្រីការបរទេសវៀតណាម​ លោក Pham Binh Minh អនុរដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម លោក  Le Hoai Trung អនុប្រធានរដ្ឋសភាចិន លោក​ Chen Zhu និង​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ នៅវៀតណាម ​លោក Hong Xiaoyong។ ថ្លែងមតិ​នៅពិធី​រំលឹកខួប ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​វៀត​ណាម លោក Ho​ng Xiaoyong បានសង្កត់ធ្ង​ន់ថា​៖
 
«អស់រយៈពេល ៦៨ ឆ្នាំក​ន្លងទៅ ទំនាក់ទំនងវៀតណាម-ចិនបាន​ឈានទៅ​ដំណាក់ កាលអភិវឌ្ឍន៍ថ្មី ហើយ​កំពុង​មាន​ឱកាស​សំខាន់ បន្តលើកកំពស់គុណភាព​និងប្រសិទ្ធភាព​។ ចំពោះមុខពេលវេ​លាប្រវត្តិសាស្ត្រ​ថ្មី ចិនត្រៀម​ខ្លួនជាស្រេច​រួមដំណើរជាមួយវៀត​ណាមបន្ត បង្កើនទំនុកទុកចិត្តនយោ​បាយ ពង្រឹង​មូលដ្ឋាន​សំរាប់​ការ​អភិវឌ្ឍន៍​ទំនាក់ទំនងចិន-​វៀត ណា​ម តភ្ជាប់យុទ្ធសាស្ត្រអ​ភិវឌ្ឍន៍ ដាក់​គ្រឹះស្ថាន​រឹងមាំ​សំរាប់​ទំនាក់ទំ​នងទ្វេភាគី​ បង្កើ​នការ ជួបប្រាស្រ័យ​ប្រជាជន​ដើម្បី​កសាង​មូលដ្ឋាន​សង្គម​សំរាប់​ការអភិវឌ្ឍន៍​ទំនាក់​ទនង​ចិន-​​វៀត​ណាម​។ ខ្ញុំជឿជាក់​ថា៖ ដោយមានការខំប្រឹងប្រែង​រួមនៃភា​គីទាំង​ពីរ ទំនាក់​ទំនង​វៀត​ណាម -ចិន​នឹង​អភិវឌ្ឍន៍​ដោយឥតឈប់​ឈរដើម្បី​ផលប្រយោជន៍​នៃប្រជាជន​ប្រទេស​ទាំង​ពីរ​​។» 
 
រីឯខ្លួន​វិញ អនុរដ្ឋម​ន្ត្រីការបរទេស​វៀត​ណាម លោក Le Hoai Trung បានអះអា​ងថា​៖ ការពង្រឹង​និង​ពង្រីក​ទំនាក់​ទំនងមិត្ត​ភាពដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រលើគ្រប់​ជ្រុង​ជ្រោយវៀត​ណាម-ចិន​ជាភារកិច្ច​ប្រវត្តិ​សាស្ត្រផង​​និងជាតម្រូវការបរានុម័តផ​ង​ សមស្របនឹងផ​ល ប្រយោជន៍​សារវ័ន្ត​យូរអង្វែង​របស់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ ដើម្បីសន្តិភាពស្ថិរភាពនិង ​ការអភិវឌ្ឍន៍ក្នុង​តំបន់៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

ជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ វិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀតណាម (VASS) សហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានបណ្ឌិតសភាកម្ពុជា (RAC) រៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ៖ “សហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល”។ សិក្ខាសាលាទាក់ទាញអ្នកតំណាងជាថ្នាក់ដឹកនៃអ្នកឯកទេស អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រង ស្ថាប័នការទូតជាង១០០នាក់ អញ្ជើញមកចូលរួម។

Top