• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាំបាច់ត្រូវកត់សម្គាល់ឲ្យបានសក្តិសមចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សាតុល្យភាពពាណិជ្ជកម្ម

លោក Adam Sitkoff បានចាត់ទុកថា កំណើននៃទំហំនាំចេញរបស់វៀត ណាមទៅកាន់អាមេរិកនាពេលកន្លងមក ហាក់ដូចជាស្ដែងចេញពីការ បន្លាស់ទីប្រភពផ្គត់ផ្គង់ពីប្រទេសផ្សេងៗមកវៀតណាម។ រដ្ឋអំណាចរបស់ លោកប្រធានាធិបតី Trump គួរតែចាត់ទុកថា និន្នាការនេះជាសក្ខីភាពនៃ ជោគជ័យរបស់ពួកគេ ក្នុងការអនុវត្តគោលនយោ បាយធ្វើពិពិធកម្មនូវខ្សែ សង្វាក់ផ្គត់ផ្គង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោក Adam Sitkoff នាយកប្រតិបត្តិសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំ ទីក្រុងហាណូយ។
(រូបថត៖ chinhphu.vn)


“វិធានការតបតវិញខុសៗគ្នាដែលក្នុងនោះមានការកែសម្រួលពន្ធគយអាចជះឥទ្ធិពលដ៏ធំធេងទៅលើអាជីវកម្មអាមេរិកដែលកំពុងប្រតិបត្តិនៅវៀតណាម។ ជំនួសឲ្យការស្វែងរកទណ្ឌកម្ម រដ្ឋាភិបាលអាមេរិកគប្បី ស្វែងរក ដំណោះស្រាយជួយសម្រួលដល់ទំនិញនិងសេវាកម្មរបស់ខ្លួនចូលទៅ ទីផ្សារនេះឲ្យបានច្រើនថែមទៀត។ នាគ្រានោះ វៀតណាមអាចកែតម្រូវ អតិរេកពាណិជ្ជកម្មកាន់តែកើនឡើងៗជាមួយអាមេរិកតាមទិសដៅដែល ផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរ”។ នេះបើតាមការថ្លែងរបស់លោក Adam Sitkoff នាយកប្រតិបត្តិសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំ ទីក្រុងហាណូយ នៅពេលជួបប្រាស្រ័យជាមួយអ្នកយកព័ត៌មានទាក់ទិន ដល់ការដែលវៀតណាម (រួមជាមួយស្វីស) ត្រូវបានក្រសួងរតនាគារអាមេរិកដាក់បញ្ជូលក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសបន្លំរូបិយប័ណ្ណ។ លោក Adam Sitkoff បានចាត់ទុកថា កំណើននៃទំហំនាំចេញរបស់វៀត ណាមទៅកាន់អាមេរិកនាពេលកន្លងមក ហាក់ដូចជាស្ដែងចេញពីការ បន្លាស់ទីប្រភពផ្គត់ផ្គង់ពីប្រទេសផ្សេងៗមកវៀតណាម។ រដ្ឋអំណាចរបស់ លោកប្រធានាធិបតី Trump គួរតែចាត់ទុកថា និន្នាការនេះជាសក្ខីភាពនៃ ជោគជ័យរបស់ពួកគេ ក្នុងការអនុវត្តគោលនយោបាយធ្វើពិពិធកម្មនូវខ្សែ សង្វាក់ផ្គត់ផ្គង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទន្ទឹមជាមួយគ្នានោះ អាមេរិក ចាំបាច់ត្រូវជៀសវាងវិធានការតបតបវិញដែលប្រឆាំងនឹងលទ្ធផលពីគោលនយោបាយរបស់ផ្ទាល់ខ្លួន។ លោកនាយកប្រតិបត្តិ AmCham រូបនេះបាន ចាត់ទុកថា អំពើណាមួយសំដៅបង្កឡើងការខូចខាតទៅលើសេដ្ឋកិច្ចវៀត ណាមក៏អាចបង្កការខូចខាតដល់ទំនាក់ទំនងភាពជាដៃគូស្អិតរមួតដែល ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងកសាងឡើងក្នុងអំឡុងពេលច្រើនឆ្នាំ កន្លងមកងផដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top