• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមយុទ្ធនាការសាងសង់ផ្ទះសម្បែងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់

នៅព្រឹកថ្ងៃទី ៣ ខែធ្នូ នៅភូមិ Lam Tuyen 2 ឃុំ D'Ran ខេត្ត Lam Dong ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh បានចូលរួមក្នុងពិធីបើកយុទ្ធនាការសាងសង់ និងជួសជុលផ្ទះសម្បែងរបស់ប្រជាជន ដែលរងការខូចខាត ឬដួលរលំដោយសារគ្រោះមហន្តរាយធម្មជាតិ ដែលរៀបចំដោយគណៈកម្មាធិការប្រជាជនខេត្ត Lam Dong។

ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh និងក្រុមការងារមជ្ឈិមបានធ្វើការជាមួយខេត្ត Lam Dong ស្តីពីការជំនះពុះពារផលវិបាកនៃទឹកជំនន់។ រូបថត៖ VOV 

នេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកម្មវិធីសាងសង់ផ្ទះសម្បែងយ៉ាងឆាប់រហ័សសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ បំផុសដោយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ថ្នាក់ដឹកនាំខេត្ត Lam Dong បានបញ្ជាក់ថា នឹងបញ្ចប់ការសាងសង់ផ្ទះសម្បែងថ្មីសម្រាប់គ្រួសារដែលបានដួលរលំមួយផ្នែក ឬដួលរលំទាំងស្រុងមុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ និងជួសជុលផ្ទះដែលរងការខូចខាតមុនថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh និងថ្នាក់ដឹកនាំខេត្ត Lam Dong បានប្រគល់អំណោយចំនួន ១០ចំណែក ដល់គ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់នៅឃុំ D'Ran; ចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនឱ្យជំនះលើការលំបាក ស្ថេរភាពជីវភាពរស់នៅ និងស្តារផលិតកម្មឡើងវិញ។ ទឹកជំនន់នាពេលថ្មីៗនេះ បានបណ្តាលឱ្យផ្ទះ ២៣ ខ្នងនៅខេត្ត Lam Dong ដួលរលំនិងលិចលង់ទាំងស្រុង ហើយត្រូវការសាងសង់ថ្មី;  ផ្ទះ ២០៦ ខ្នងរងការខូចខាតនិងត្រូវការជួសជុល។ ខេត្ត Lam Dong បានឧបត្ថម្ភថវិកា ១២០ លានដុង សម្រាប់ផ្ទះដែលដួលរលំទាំងស្រុង និងថវិកា ២០-៤០ លានដុងសម្រាប់ផ្ទះដែលរងការខូចខាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top