• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចលនាមិនចូលបក្សសម្ព័ន្ធបើកកិច្ចប្រជុំកំពូលជាលើកដំបូងតាមរយៈប្រព័ន្ធវីដេអូ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu)
 

នាយប់ថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ២០២០ (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួម កិច្ចប្រជុំកំពូលនៃចលនា មិនចូលបក្សសម្ព័ន្ធតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមសំណើរបស់អាស៊ែបៃហ្សង់ ដែលជាប្រទេសកំពុងដើរតួនាទី ជាប្រ ធាន​ចលនា មិនចូលបក្សសម្ព័ន្ធ។ នេះជាលើកដំបូង ក្នុងរយៈពេលជិត ៦០ ឆ្នាំ នៃប្រតិបត្តិការ​របស់​ចលនាមិន​ចូល​បក្សសម្ព័ន្ធ ដែលបានរៀបចំកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីដេអូ។
 
នៅក្នុងសម័យ​ពិភាក្សារួមគ្នា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់ គណៈ ប្រតិភូបាន​ផ្តោត​ការពិភាក្សា​លើសភាពការណ៍បច្ចុប្បន្ន ធ្វើការវាយតម្លៃនិងស្នើទិសដៅសម្រាប់ការ​សម្របសម្រួល​ក្នុង​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ក៏ដូចជា ផលប៉ះពាល់នៃជំងឺរាត ត្បាត COVID-19 ដែលកំពុង​ជះឥទ្ធិពល​អវិជ្ជ​មាន​និង​ដោយ​ផ្ទាល់ដល់ប្រទេសជាសមាជិកនៃចលនា។ កិច្ចប្រជុំនេះគ្រោងនឹង​អនុម័ត​លើសេចក្តីប្រកាស​នយោបាយ​រួម ​ស្តីពី COVID-19 ផងដែរ។
 
សូមគូស​បញ្ជាក់ថា ចលនាមិនចូលបក្សសម្ព័ន្ធ គឺជាការប្រមូលផ្តុំអង្គការនយោបាយធំបំផុត នៃប្រទេស​កំពុង​អភិ​​វឌ្ឍន៍។ ឆ្លងកាត់អស់រយៈពេលជិត ៦០ ឆ្នាំនៃប្រតិបត្តិការពោលគឺ ចាប់តាំងពីឆ្នាំ ១៩៦១ រហូតមក​ដល់ពេល​នេះ ចលនាមានសមាជិក ចំនួន ១២០ ហើយបានចូលរួមវិភាគ ទានវិជ្ជមានជាច្រើន ក្នុងការលើក​កម្ពស់​គោល​ដៅដើម្បីសន្តិភាព ឯករាជ្យភាព ការអភិវឌ្ឍ និងទំនាក់ទំនងអន្តរជាតិ យោងតាមសេចក្តី​ប្រាថ្នារួម​របស់​ប្រទេសជាសមាជិក។
 
សម្រាប់វៀត​ណាម ចលនាមិនចូលបក្សសម្ព័ន្ធតែងតែមានការរួមចំណែកសកម្ម និងទូលំទូលាយ​ក្នុង​ការតស៊ូ​រំដោះជាតិ​ពីមុននេះនិងការពារជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដូចជា​សមាហរណកម្ម​អន្តរជាតិ​នាបច្ចុប្បន្ន​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top