• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឃ្លាំងកំពង់ផែ Thi Vai ទទួលឡូត៍ទំនិញឧស្ម័នធម្មជាតិរាវ (LNG)​ ដើមដំបូង​មក​វៀតណាម

ឧស្ម័នធម្មជាតិរាវ (LNG) មកកាន់វៀតណាមស្ទើរតែដោះស្រាយរាល់ការលំបាកដែលវៀតណាមកំពុងខ្វះខាត ពោលគឺកង្វះឧស្ម័ន។

នាថ្ងៃទី ១២ កក្កដា អគ្គក្រុមហ៊ុន ឧស្ម័នធម្មជាតិរាវវៀតណាម (PV GAS) បានឲ្យដឹងថា នៅឃ្លាំងកំពង់ផែ Thi Vai ខេត្ត Ba Ria - Vung Tau អង្គភាពបានទទួលប្រកបដោយជោគជ័យនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) ដើមដំបូងមកវៀតណាម។ លោក Le Phuoc Khoi នាយករងក្រុមហ៊ុនគ្រប់គ្រងគម្រោងឧស្ម័ន PV GAS មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបាននាំមកនូវប្រភពថាមពលថ្មី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេស ធានាសន្តិសុខថាមពលជាតិ។ ឧស្ម័នធម្មជាតិរាវ (LNG) មកកាន់វៀតណាមស្ទើរតែដោះស្រាយរាល់ការលំបាកដែលវៀតណាមកំពុងខ្វះខាត ពោលគឺកង្វះឧស្ម័ន។ បញ្ហាសំខាន់ជាងគឺការដោះស្រាយការបំភាយឧស្ម័ន។ នេះគឺជាការដឹកជញ្ជូនសាកល្បងលើកដំបូងសម្រាប់គម្រោងទាំងមូល ដើម្បីប្រើប្រាស់វាឱ្យបានល្អបំផុត សន្សំសំចៃប្រភពឧស្ម័នផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top