• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន៖ ចំនួនអ្នកស្លាប់បន្តកើនឡើង ខណៈដែល​ការងារជួយសង្គ្រោះ​ជួបប្រទះ​​ការលំបាកជាច្រើន

គិតត្រឹមព្រឹកថ្ងៃទី៣ ខែមករា ចំនួនជនរងគ្រោះដែលស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា ត្រូវបានបញ្ជាក់ថា មានចំនួន ៦២នាក់។

នាយប់ថ្ងៃទី២ ខែមករា ការរញ្ជួយដីកម្រិតធ្ងន់ជាបន្តបន្ទាប់បានបន្តរង្គោះរង្គើរ តំបន់ភាគកណ្តាលប្រទេសជប៉ុននិងតំបន់ជុំវិញ ខណៈដែលអាជ្ញាធររបស់ប្រទេសនេះបន្តទទួលបានរបាយការណ៍អំពីការខូចខាត។ ក្នុងនោះ Wajima គឺជាទីក្រុងដែលរងការខូចខាតខាងមនុស្សច្រើនជាងគេ ដោយមានមនុស្ស ២៤នាក់បានស្លាប់ បន្ទាប់មកគឺ Suzu និង Nanao។ តាមការប៉ាន់ស្មាន ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ដោយសារតែមនុស្សជាច្រើនទំនងជាជាប់គាំងនៅក្នុងផ្ទះរាប់ពាន់ខ្នង ដែលបានដួលរលំដោយសារតែការរញ្ជួយដី។

ផ្ទះសម្បេងត្រូវបានបំផ្លាញបន្ទាប់ពីការរញ្ជួយដីនៅ Wajima ខេត្ត Ishikawa ប្រទេសជប៉ុន នៅថ្ងៃទី ២ ខែមករាឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

លោក Yoshimasa Hayashi ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បានឲ្យដឹងថា គិតត្រឹមម៉ោង ១១៖០០ ព្រឹក ថ្ងៃទី ២ ខែមករា អាជ្ញាធរជប៉ុនបានជួយជម្លៀសមនុស្សចំនួន ៥៧.៣៦០ នាក់នៅទីតាំងចំនួន ៩៥៥ ក្នុងខេត្តដែលរងផលប៉ះពាល់នៃការរញ្ជួយដីគឺ Ishikawa និង Niigata ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខេត្តក្រុងចំនួន ១៦ ក្នុងតំបន់ Noto បានអត់ទឹកប្រើប្រាស់ទាំងស្រុង។ បច្ចុប្បន្ននេះ សមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុនប្រហែល ១.០០០ នាក់មានវត្តមាននៅក្នុងតំបន់កើតមានការរញ្ជួយដី ដើម្បីអនុវត្តការងារជួយសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថា ការងារជួយសង្គ្រោះជួបប្រទះការលំបាកជាច្រើន ដោយសារតែផ្លូវថ្នល់មានការកកស្ទះ និងហេដ្ឋារចនាសម្ព័ន្ធខូចខាតយ៉ាងធ្ងន់ធ្ងរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top