ព័ត៌មាន គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន៖ ចំនួនអ្នកស្លាប់បន្តកើនឡើង ខណៈដែលការងារជួយសង្គ្រោះជួបប្រទះការលំបាកជាច្រើន 03/01/2024 គិតត្រឹមព្រឹកថ្ងៃទី៣ ខែមករា ចំនួនជនរងគ្រោះដែលស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា ត្រូវបានបញ្ជាក់ថា មានចំនួន ៦២នាក់។ នាយប់ថ្ងៃទី២ ខែមករា ការរញ្ជួយដីកម្រិតធ្ងន់ជាបន្តបន្ទាប់បានបន្តរង្គោះរង្គើរ តំបន់ភាគកណ្តាលប្រទេសជប៉ុននិងតំបន់ជុំវិញ ខណៈដែលអាជ្ញាធររបស់ប្រទេសនេះបន្តទទួលបានរបាយការណ៍អំពីការខូចខាត។ ក្នុងនោះ Wajima គឺជាទីក្រុងដែលរងការខូចខាតខាងមនុស្សច្រើនជាងគេ ដោយមានមនុស្ស ២៤នាក់បានស្លាប់ បន្ទាប់មកគឺ Suzu និង Nanao។ តាមការប៉ាន់ស្មាន ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ដោយសារតែមនុស្សជាច្រើនទំនងជាជាប់គាំងនៅក្នុងផ្ទះរាប់ពាន់ខ្នង ដែលបានដួលរលំដោយសារតែការរញ្ជួយដី។ផ្ទះសម្បេងត្រូវបានបំផ្លាញបន្ទាប់ពីការរញ្ជួយដីនៅ Wajima ខេត្ត Ishikawa ប្រទេសជប៉ុន នៅថ្ងៃទី ២ ខែមករាឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVNលោក Yoshimasa Hayashi ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បានឲ្យដឹងថា គិតត្រឹមម៉ោង ១១៖០០ ព្រឹក ថ្ងៃទី ២ ខែមករា អាជ្ញាធរជប៉ុនបានជួយជម្លៀសមនុស្សចំនួន ៥៧.៣៦០ នាក់នៅទីតាំងចំនួន ៩៥៥ ក្នុងខេត្តដែលរងផលប៉ះពាល់នៃការរញ្ជួយដីគឺ Ishikawa និង Niigata ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខេត្តក្រុងចំនួន ១៦ ក្នុងតំបន់ Noto បានអត់ទឹកប្រើប្រាស់ទាំងស្រុង។ បច្ចុប្បន្ននេះ សមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុនប្រហែល ១.០០០ នាក់មានវត្តមាននៅក្នុងតំបន់កើតមានការរញ្ជួយដី ដើម្បីអនុវត្តការងារជួយសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថា ការងារជួយសង្គ្រោះជួបប្រទះការលំបាកជាច្រើន ដោយសារតែផ្លូវថ្នល់មានការកកស្ទះ និងហេដ្ឋារចនាសម្ព័ន្ធខូចខាតយ៉ាងធ្ងន់ធ្ងរ៕

គិតត្រឹមព្រឹកថ្ងៃទី៣ ខែមករា ចំនួនជនរងគ្រោះដែលស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា ត្រូវបានបញ្ជាក់ថា មានចំនួន ៦២នាក់។ នាយប់ថ្ងៃទី២ ខែមករា ការរញ្ជួយដីកម្រិតធ្ងន់ជាបន្តបន្ទាប់បានបន្តរង្គោះរង្គើរ តំបន់ភាគកណ្តាលប្រទេសជប៉ុននិងតំបន់ជុំវិញ ខណៈដែលអាជ្ញាធររបស់ប្រទេសនេះបន្តទទួលបានរបាយការណ៍អំពីការខូចខាត។ ក្នុងនោះ Wajima គឺជាទីក្រុងដែលរងការខូចខាតខាងមនុស្សច្រើនជាងគេ ដោយមានមនុស្ស ២៤នាក់បានស្លាប់ បន្ទាប់មកគឺ Suzu និង Nanao។ តាមការប៉ាន់ស្មាន ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ដោយសារតែមនុស្សជាច្រើនទំនងជាជាប់គាំងនៅក្នុងផ្ទះរាប់ពាន់ខ្នង ដែលបានដួលរលំដោយសារតែការរញ្ជួយដី។ផ្ទះសម្បេងត្រូវបានបំផ្លាញបន្ទាប់ពីការរញ្ជួយដីនៅ Wajima ខេត្ត Ishikawa ប្រទេសជប៉ុន នៅថ្ងៃទី ២ ខែមករាឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVNលោក Yoshimasa Hayashi ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បានឲ្យដឹងថា គិតត្រឹមម៉ោង ១១៖០០ ព្រឹក ថ្ងៃទី ២ ខែមករា អាជ្ញាធរជប៉ុនបានជួយជម្លៀសមនុស្សចំនួន ៥៧.៣៦០ នាក់នៅទីតាំងចំនួន ៩៥៥ ក្នុងខេត្តដែលរងផលប៉ះពាល់នៃការរញ្ជួយដីគឺ Ishikawa និង Niigata ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខេត្តក្រុងចំនួន ១៦ ក្នុងតំបន់ Noto បានអត់ទឹកប្រើប្រាស់ទាំងស្រុង។ បច្ចុប្បន្ននេះ សមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុនប្រហែល ១.០០០ នាក់មានវត្តមាននៅក្នុងតំបន់កើតមានការរញ្ជួយដី ដើម្បីអនុវត្តការងារជួយសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថា ការងារជួយសង្គ្រោះជួបប្រទះការលំបាកជាច្រើន ដោយសារតែផ្លូវថ្នល់មានការកកស្ទះ និងហេដ្ឋារចនាសម្ព័ន្ធខូចខាតយ៉ាងធ្ងន់ធ្ងរ៕