• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី៖ អគ្គនាយក WHO អញ្ជើញ​ចុះ​ពិនិត្យ​តំបន់​រងគ្រោះ​រញ្ជួយដី​នៅភាគពាយ័ព្យស៊ីរី

ចាប់តាំងពីពេលកតើមានគ្រោះរញ្ជួយដីកាលពីខែមុន រថយន្តដឹកទំនិញជំនួយរបស់អង្គការសហប្រជាជាតិសរុបចំនួន ៤២០ ជើងបានមកកាន់តំបន់ ដែលត្រូវបានកម្លាំងប្រឆាំងគ្រប់គ្រង។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យក្នុងខេត្ត Idlib ប្រទេសស៊ីរី ។ រូបថត៖ Khalil Ashawi/Reuters

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃទី ១ ខែមីនា បានអញ្ជើញចុះពិនិត្យតំបន់គ្រប់គ្រងដោយក្រុមប្រឆាំងនៅភាគពាយព្យស៊ីរីដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីកាលពីខែមុន។ លោក Tedros Adhanom Ghebreyesus បានអញ្ចើញទៅទស្សនាមន្ទីរពេទ្យ ក៏ដូចជាកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនរងគ្រោះ។ ដំណើរទស្សនកិច្ចរបស់លោក Tedros បានប្រព្រឹត្តិទៅក្រោយពីក្រុមការងារជួយសង្គ្រោះបន្ទាន់នៅតំបន់ភូមិភាគពាយព្យស៊ីរីបានឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងយឺតយ៉ាវរបស់អង្គការសហប្រជាជាតិ។

ចាប់តាំងពីពេលកតើមានគ្រោះរញ្ជួយដីកាលពីខែមុន រថយន្តដឹកទំនិញជំនួយរបស់អង្គការសហប្រជាជាតិសរុបចំនួន ៤២០ ជើងបានមកកាន់តំបន់ ដែលត្រូវបានកម្លាំងប្រឆាំងគ្រប់គ្រង។ គិតត្រឹមថ្ងៃទី ១ មីនា មនុស្សជាង ៥ ម៉ឺនាក់ បានស្លាប់ ដោយគ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី កាលពីខែមុនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top