• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រោះទឹកជំនន់កើតឡើងនៅតំបន់ជាច្រើននៅកម្ពុជា

គ្រោះទឹកជំនន់ធំបំផុតក្នុងឆ្នាំ២០១៨កំពុងកើតមានឡើង ហើយបណ្ដាលឱ្យមានការខូចខាតយ៉ាងធំធេងនៅកម្ពុជា។ នាថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨ គ្រោះទឹកជំនន់ដ៏ធំមួយបានផ្ដូលរលំស្ពានបេតុងមួយឆ្លងទន្លេសេកុង ខេត្តស្ទឹងត្រែងភាគខាងជើងប្រទេសកម្ពុជា។

 គ្រោះទឹកជំនន់ដ៏ធំមួយបានផ្ដូលរលំស្ពានបេតុងមួយឆ្លងទន្លេសេកុង

តាមក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជាថា កម្ពស់ទឹកទន្លេមេគង្គ ខេត្តស្ទឹងត្រែងឡើងដល់ 11 ម៉ែត្រ ជិត​កម្រិតប្រកាសអាសន្ត ខណៈពេលដែលតាមការព្យាករណ៍ភ្លៀងខ្លាំងនឹងបន្តធ្លាក់ខ្លាំងដល់ដំណាច់ថ្ងៃទី ៩ ខែកញ្ញា តាមខេត្តជាច្រើននៅភាគខាងជើង ដូចជា ខេត្តស្ទឹងត្រែង រតនៈគីរី ត្បូងឃ្មុំ និងក្រចេះ។ អាជ្ញាធរខេត្តព្រៃវែងក៏បានប្រកបដោកាសអាសន្នអំពីកម្ពស់ទឹកទន្លេមេគង្គ ដែលឆ្លងកាត់ស្ពានអ្នកលឿងគឺកំពុងបន្ត កើនដល់ជិតកម្រិតប្រកាសអាសន្ន 7,5 ម៉ែត្រ។

ទន្ទឹមនឹងនេះ ភ្លៀងទឹកជំនន់បានបណ្ដាលឲ្យបាក់ទំនប់មួយនៅខេត្តកំពង់ចាមនាថ្ងៃទី ១ កញ្ញា ហើយបណ្ដាលឱ្យមានទឹកជំនន់។ តាមរបាយការណ៍របស់គណៈកម្មការជាតិទទួលបន្ទុការងារបង្ការទប់ទល់នឹងគ្រោះធម្មជាតិកម្ពុជាថា ក្នុងរដូវវស្សាឆ្នាំនេះ មានមនុស្សចំនួន ៣០ នាក់ត្រូវស្លាប់និងក្រុមគ្រួសាររាប់ពាន់គ្រួត្រូវជម្លៀសចេញ និងដំណាំរួមផ្សំចំនួន ៩ ០០០ ហិកតាត្រូវខូចខាតទាំងស្រុង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top