• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គៀរគរកម្លាំងពលំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនៅខេត្ត Tien Giang

អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tien Giang ស្តីពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សេដ្ឋកិច្ចសហករណ៍ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលនយោបាយសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម គឺសេដ្ឋកិច្ចរដ្ឋ និងសេដ្ឋកិច្ចសមូហភាពក្លាយទៅជាមូលដ្ឋានគ្រឹះកាន់តែរឹងមាំនៃសេដ្ឋកិច្ចជាតិ។

នាព្រឹកថ្ងៃទី៦ ខែ​មេសា ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងធ្វើការនៅខេត្ត Tien Giang - ជាតំបន់ស្ថិតក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ដែលបានបោះជំហានទៅមុខយ៉ាងត្រចះត្រចង់ បន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃការជួសជុល អភិវឌ្ឍន៍ និងលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាព ជាពិសេសគឺគំរូ សហករណ៍កសិកម្មតាមបែបថ្មី។

  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Tien Giang (រូបថត៖ TTXVN)  

អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tien Giang ស្តីពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សេដ្ឋកិច្ចសហករណ៍ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលនយោបាយសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម គឺសេដ្ឋកិច្ចរដ្ឋ និងសេដ្ឋកិច្ចសមូហភាពក្លាយទៅជាមូលដ្ឋានគ្រឹះកាន់តែរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ ទន្ទឹមនឹងការបន្តការច្នៃប្រឌិត អភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពនៃសេដ្ឋកិច្ចសមូហភាព គឺត្រូវមានយន្តការល្អប្រសើរជាង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសហករណ៍នាពេលខាងមុខឲ្យកាន់តែជិតទៅនឹងតម្រូវការជាក់ស្តែង។ ទាក់ទងនឹងទិសដៅអភិវឌ្ឍន៍ខេត្ត Tien Giang នាពេលខាងមុខ លោកប្រធានរដ្ឋបានគូសបញ្ជាក់ពីតម្រូវការធ្វើអាជីវកម្មធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាពជាង; រួមជាមួយនោះគឺការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង ជាពិសេស ផ្តោតសំខាន់លើការជំរុញចលនាចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។

មុននោះ នាព្រឹកថ្ងៃទី៦ ខែមេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាគំរូផលិតកម្មអាជីវកម្ម របស់សហករណ៍ស្រការនាគ My Tinh An ស្រុក Cho Gao ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបុណ្យវប្បធម៌-ទេសចរណ៍ខេត្ត Soc Trang លើកទី១នៅទីក្រុងហាណូយ

ពិធីបុណ្យវប្បធម៌-ទេសចរណ៍ខេត្ត Soc Trang លើកទី១នៅទីក្រុងហាណូយ

ដោយប្រធានបទ “Soc Trang - ជួបប្រាស្រ័យនិងតភ្ជាប់” ពិធីបុណ្យវប្បធម៌ - ទេសចរណ៍ខេត្ត Soc Trang លើកទី១បានប្រព្រឹត្តទៅកាលពីខែមេសាកន្លងទៅនៅភូមិវប្បធម៌ - ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅទីរួមខេត្ត Son Tay ទីក្រុងហាណូយ។ ខេត្ត Soc Trang បានអញ្ជើញសិល្បៈករ តារាសម្ដែង និងតន្ត្រីករប្រមាណ ៨០ នាក់ជាជនជាតិ Kinh, Hoa, និងខ្មែរ ដើម្បីបង្ហាញឡើងវិញសកម្មភាពវប្បធម៌ និងសិល្បៈប្លែកៗ និងសម្តែងសិប្បកម្មប្រពៃណីនៅក្នុងមូលដ្ឋានផងដែរ។

Top