• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គុយបាបានរៀបចំយ៉ាងមហោឡារឹតពិធីរំលឹកខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម


 ប្រធានគណៈកម្មាធិការឃោសនាមហាជនមជ្ឈិមនិងជាប្រធានសមាគមមិត្តភាពវៀតណាម - គុយបា លោកស្រី Truong Thi Mai បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ (រូបថត៖ TTXVN)

នាថ្ងៃទី៥ ​ខែកុម្ភៈ បក្សនិងរដ្ឋគុយបា បានរៀបចំពិធីរំលឹកខួបលើកទី ៩០ នៃទិវាបង្កើត​បក្សកុម្មុយ​និស្ត​វៀត​ណាម​ (៣ ​កុម្ភៈ ១៩៣០ /  ៣ កុម្ភៈ ២០២០) ។​ ប្រធានគណៈកម្មាធិការ​ឃោសនាមហាជន​មជ្ឈិម​និង​ជាប្រធាន​សមាគម​មិត្តភាព​វៀតណាម - គុយបា លោកស្រី Truong Thi Mai បានអញ្ជើញ ចូលរួមក្នុងពិធីនេះ។​

អញ្ជើញ​ថ្លែងមតិនៅក្នុងពិធីនេះ លោកស្រី Truong Thi Mai  បានអះ​អាង​ថាបក្ស​កុម្មុយនិស្ត​វៀត​ណាម ត្រូវ​បាន​ប្រសូត្រ​ឡើង គឺជារបត់ដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្របដិវត្តន៍​របស់វៀតណាម ហើយគូសសញ្ញា​ដ៏ត្រ​ចេះត្រចង់​លើគោលមាគ៌ា នៃការអភិវឌ្ឍប្រទេសជាតិផងដែរ​។ ក្នុងរយៈពេល ៩​០ ឆ្នាំកន្លងមកនេះ ​បក្សកុម្មុយ​និស្ត​វៀតណាម​តែងតែប្រកាន់ខ្ជាប់ដោយឥតងាករេនូវគោលជំហររបស់ខ្លួន និងដឹកនាំ​បដិវត្តន៍​ជំនះ​ពុះពារ​រាល់​ការ​លំបាក និងឧបសគ្គទាំងឡាយ ក៏ដូចជាទទួលបានជ័យជំនះមួយទៅជ័យជំនះមួយទៀតផងដែរ។ លោកស្រី​ Truong Thi Mai  បានសង្កត់​ធ្ងន់ថា​បក្សរដ្ឋនិង​ប្រជាជនវៀតណាម​នឹងប្រកៀក​ស្មាគ្នាជា​មួយ​បក្ស​កុម្មុយ​​​និស្តគុយ​បាជានិច្ច ដើម្បីរួមគ្នាបំពេញរាល់ភារកិច្ច ដែលប្រវត្តិសាស្រ្តនិងប្រជាជននៃប្រទេស​ទាំងពីរ​បាន​ប្រគល់​ជូនផងដែរ។
 
 រីឯខ្លួនវិញ ​លោក Olga Lidia Tapia Iglesias ប្រធានគណៈកម្មការអប់រំ វិទ្យាសាស្ត្រនិងកីឡា​នៃបក្ស​កុម្មុយនិស្ត​គុយ​បា ​បានគូសបញ្ជាក់ពីចំណងសាមគ្គីភាពពិសេសរវាងបក្សពីរ រដ្ឋទាំងពីរ និងប្រទេសទាំងពីរ ហើយ​លោក​ក៏បាន​សម្តែង​នូវការដឹងគុណចំពោះការ​គាំទ្រឥត​ឈប់ឈររបស់​ប្រជាជន​វៀតណាម ក្នុង​បុព្វហេតុ​នៃបដិវត្តន៍​ដ៏​សុច្ចរិ​តរបស់គុយបា ជាពិសេសក្នុងការតស៊ូប្រ​យុទ្ធនឹងការហ៊ុំព័ទ្ធលើសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ដែល​មិន​សម​ហេតុ សមផលសម្រាប់គុយបា ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកផងដែរ៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top