ព័ត៌មាន គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) នឹងត្រូវបានដាក់ជូនសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ 17/04/2022 បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១០ នាព្រឹកថ្ងៃទី១៦ ខែមេសា គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើគម្រោងកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០២៣ និងការកែសម្រួលកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០២២។ តាមនោះ រដ្ឋាភិបាលបានស្នើឲ្យដាក់បញ្ចូលគម្រោងច្បាប់ចំនួន ១៥ ទៅក្នុងកម្មវិធីឆ្នាំ ២០២៣។ ទិដ្ឋភាពនៅសម័យប្រជុំលើកទី១០គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ (រូបថត៖ VNA) ចំពោះសំណើររបស់រដ្ឋាភិបាលដែលមិនទាន់ដាក់បញ្ចូលគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ក្នុងកម្មវិធីសម័យប្រជុំលើកទី៣ (រដ្ឋសភា នីតិកាលទី១៥) នោះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើថា គួរតែលើកពេលសម័យប្រជុំតែ១ប៉ុណ្ណោះ ដើម្បីដាក់ជូនរដ្ឋសភាផ្តល់យោបល់នៅសម័យប្រជុំលើកទី៤ ព្រោះនេះជាគម្រោង ច្បាប់ដ៏សំខាន់ដែលត្រូវការពិនិត្យមើល និងអនុម័តតាមនីតិវិធីក្នុងសម័យប្រជុំចំនួន៣ ហើយត្រូវប្រមូលយកមតិយោបល់ពីប្រជាពលរដ្ឋលើគម្រោងច្បាប់ផងដែរ។ ប្រធានរដ្ឋ សភា លោក Vuong Dinh Hue បានស្នើថា៖ “លើកពេលសម័យប្រជុំតែ១ ដាក់ជូនរដ្ឋសភានៅសម័យប្រជុំលើកទី៤ បន្ទាប់ នោះចាត់វិធានការបន្ត។ ទាក់ទងនឹងការកសាងគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធន កម្ម) គណៈកម្មាធិការបក្សរដ្ឋសភាបានធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកការ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៩ របស់មជ្ឈិមរួចរាល់ហើយ។ បន្ទាប់ពីកិច្ចប្រជុំលើកទី១បានធ្វើការជាមួយក្រសួងធនធាននិងបរិស្ថានក្នុងវិស័យនេះ។ ដូច្នេះ លើកនេះត្រូវប្ដេជ្ញាចិត្តធ្វើវិសោធនកម្មច្បាប់ភូមិបាល មិនអាចលើកពេលទៀតឡើយ”៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១០ នាព្រឹកថ្ងៃទី១៦ ខែមេសា គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើគម្រោងកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០២៣ និងការកែសម្រួលកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០២២។ តាមនោះ រដ្ឋាភិបាលបានស្នើឲ្យដាក់បញ្ចូលគម្រោងច្បាប់ចំនួន ១៥ ទៅក្នុងកម្មវិធីឆ្នាំ ២០២៣។ ទិដ្ឋភាពនៅសម័យប្រជុំលើកទី១០គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ (រូបថត៖ VNA) ចំពោះសំណើររបស់រដ្ឋាភិបាលដែលមិនទាន់ដាក់បញ្ចូលគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ក្នុងកម្មវិធីសម័យប្រជុំលើកទី៣ (រដ្ឋសភា នីតិកាលទី១៥) នោះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើថា គួរតែលើកពេលសម័យប្រជុំតែ១ប៉ុណ្ណោះ ដើម្បីដាក់ជូនរដ្ឋសភាផ្តល់យោបល់នៅសម័យប្រជុំលើកទី៤ ព្រោះនេះជាគម្រោង ច្បាប់ដ៏សំខាន់ដែលត្រូវការពិនិត្យមើល និងអនុម័តតាមនីតិវិធីក្នុងសម័យប្រជុំចំនួន៣ ហើយត្រូវប្រមូលយកមតិយោបល់ពីប្រជាពលរដ្ឋលើគម្រោងច្បាប់ផងដែរ។ ប្រធានរដ្ឋ សភា លោក Vuong Dinh Hue បានស្នើថា៖ “លើកពេលសម័យប្រជុំតែ១ ដាក់ជូនរដ្ឋសភានៅសម័យប្រជុំលើកទី៤ បន្ទាប់ នោះចាត់វិធានការបន្ត។ ទាក់ទងនឹងការកសាងគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធន កម្ម) គណៈកម្មាធិការបក្សរដ្ឋសភាបានធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកការ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៩ របស់មជ្ឈិមរួចរាល់ហើយ។ បន្ទាប់ពីកិច្ចប្រជុំលើកទី១បានធ្វើការជាមួយក្រសួងធនធាននិងបរិស្ថានក្នុងវិស័យនេះ។ ដូច្នេះ លើកនេះត្រូវប្ដេជ្ញាចិត្តធ្វើវិសោធនកម្មច្បាប់ភូមិបាល មិនអាចលើកពេលទៀតឡើយ”៕
អត្ថបទផ្សេងទៀត កាណាដាអះអាងពីការឱ្យតម្លៃចំពោះទំនាក់ទំនងជាមួយវៀតណាម21/09/2026ព័ត៌មាននៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រីអគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាំពិធីបុណ្យសំពះព្រះខែប្រកបដោយអត្ថន័យ មកជូនកុមារនៅតំបន់ខ្ពង់រាប21/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម មកដល់ទីក្រុងញូវយ៉ក ដើម្បីចូលរួមសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១21/09/2026ព័ត៌មានទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន20/09/2026ព័ត៌មានវៀតណាម - អង្គការសហប្រជាជាតិ៖ ជំរុញភាពជាដៃគូ “ទ្វេភាគី”20/09/2026ព័ត៌មានទីក្រុងក្វាងនិញទទួលនាវាទេសចរណ៍អន្តរជាតិជាច្រើនគ្រឿងក្នុងឆ្នាំ២០២៦20/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ចេញដំណើរទៅចូលរួមសម័យប្រជុំពិភាក្សាទូទៅជាន់ជាន់ខ្ពស់នៃមហាសន្និបាតអ.ស.ប លើកទី៨១ នៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកាណាដា20/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត